គណៈអភិបាលខណ្ឌដង្កោ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសកូរ៉េ ដែលបានមកពិនិត្យព្យាបាលជម្ងឺ ជូនដល់ប្រជាពលរដ្ឋ អ្នករើសសំរាម ដោយឥតគិតថ្លៃ
ថ្ងៃចេញផ្សាយ: Monday, February 15, 2016, 2:58 PM
នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសកូរ៉េ ដែលបានមកពិនិត្យព្យាបាលជម្ងឺ ជូនដល់ប្រជាពលរដ្ឋ អ្នករើសសំរាម ដោយឥតគិតថ្លៃ នៅក្នុងទីលានចាក់សំរាមដង្កោ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលបានចាប់ផ្តើមពីថ្ងៃទី០៨ ខែកុម្ភៈ កន្លងមក។
ការពិនិត្យសុខភាពរួមមាន៖ ជម្ងឺទូទៅ កុមារ រោគស្ត្រី ច្រមុះ ត្រចៀក មាត់ធ្មេញ ផ្តល់ថ្នាំឥតគិតថ្លៃ កាត់សក់ អ៊ុតសក់ និងអប់រំសុខភាពអនាម័យ ផងដែរ។