ក្រុមការងារ និងមន្ទីរជំនាញពាក់ចុះពិនិត្យទីតាំង និងប្រតិបត្តិការទុកដាក់សំរាមនៅទីលានចាក់សំរាមដង្កោ
ថ្ងៃចេញផ្សាយ: Wednesday, August 09, 2017, 10:38 PM
ទីលានចាក់សំរាម ថ្ងៃទី០៧ សីហា ២០១៧៖
ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានដឹកក្រុមការងារទីចាត់ការគ្រប់គ្រងសំណល់ និងមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំង និងប្រតិបត្តិការទុកដាក់សំរាមនៅទីលានចាក់សំរាមដង្កោ ក្នុងគោលបំណងសិក្សាអំពីលទ្ធភាពក្នុងការសាងសង់រោងចក្រកែច្នៃសំរាមជាថាមពលអគ្គីសនី។
ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញកំពុងជំរុញយ៉ាងខ្លាំងលើការងារគ្រប់គ្រងសំរាម ទាំងការសំអាត ប្រមូល ដឹកជញ្ជូន និងកែច្នៃ ដើម្បីបង្កើននូវសោភ័ណភាពបរិស្ថានទីក្រុង និងកាត់បន្ថយបរិមាណ ការទាញយកអត្ថប្រយោជន៍ពីសំរាម តាមរយៈគម្រោងកែច្នៃសំរាមជាសរីរាង្គ ការទាញយកហ្គាស និងការផលិតថាមពលអគ្គីសនីជាដើម។ យោងតាមតួលេខ ៦ខែដើមឆ្នាំ២០១៧នេះ បរិមាណមានកើនឡើងគិតជាមធ្យម ២,៣០០តោន/១ថ្ងៃ។