កិច្ចសម្ភាស៍ ពាក់ព័ន្ធនឹងការរៀបចំនគរូបនីយកម្មរាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយ: Tuesday, November 03, 2015, 4:13 PM
ព្រឹកថ្ងៃនេះ ខ្ញុំបានផ្ដល់បទសម្ភាស៍ ពីលើអាកាស ជាមួយលោក សោម ឆាយា អគ្គនាយកស្ថានីយទូរទស្សន៍ PNN ដើម្បីបង្ហាញពីការរៀបចំប្លង់នគររូបនីយកម្មរាជធានីភ្នំពេញកន្លងមក បច្ចុប្បន្ន និងទៅអនាគត ជាមួយនឹងអ្នកឯកទេសផ្នែកនគរូបនីយកម្ម នៃវិទ្យាស្ថានរៀបចំក្រុង សាធាររដ្ឋបារាំង លោក Eric ដែលលោកនឹងមកជួយរៀបចំប្លង់គោលរាជធានីភ្នំពេញឆ្នាំ២០៣៥ ។
គូសបញ្ចាក់ផងដែរថាក្រោយដំណើរទស្សនកិច្ចផ្លូវការរបស់សាលារាជធានីភ្នំពេញ នៅសាធារណរដ្ឋបារាំងកាលពីពេលកន្លងទៅនោះ វិទ្យាស្ថានជាតិរៀបចំក្រុង នៃសាធារណរដ្ឋបាំរាំង នឹងជួយរាជធានីភ្នំពេញបន្ថែម លើការរៀបចំប្លង់គោលឆ្នាំ២០៣៥ ជាមួយនឹងការផ្ដល់បច្ចេកទេស និងអ្នកបច្ចេកទេស ៕