ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កិច្ចពិភាក្សាលើគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្ល...

កិច្ចពិភាក្សាលើគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Thursday, October 17, 2019, 9:03 AM

នារសៀលថ្ងៃព្រហស្បតិ៍ ០៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចពិភាក្សាលើគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌ៥កណ្ដាលរាជធានីភ្នំពេញ ដើម្បីសិក្សាប្រព័ន្ធលំហូរចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលសព្វថ្ងៃនេះចរាចរណ៍មានភាពមមាញឹកខ្លាំង ត្រង់ចំនុចទីប្រជុំជន និងគ្រិះស្ថានអប់រំសិក្សានានាក្នុងរាជធានីភ្នំពេញ។ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ យើងទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវចេះអធ្យាស្រ័យគ្នាក្នុងពេលបើកបរ៕

72729020_1285207461660003_5930542029737033728_o 72536005_1285208771659872_6209024281825771520_o