កិច្ចប្រជុំត្រួតពិនិត្យការងារសាកល្បងរបស់អង្គភាពច្រកចេញចូលតែមួយ
ថ្ងៃចេញផ្សាយ: Tuesday, November 13, 2018, 2:38 PM
នារសៀលថ្ងៃអង្គារ ០៦កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំត្រួតពិនិត្យការងារសាកល្បងរបស់អង្គភាពច្រកចេញចូលតែមួយ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវារដ្ឋបាលអោយកាន់តែកៀកជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងឆាប់រហ័សទាន់ពេលវេលា៕