ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កិច្ចប្រជុំស្ដីពីសំណើសុំដាក់ផែទូក កាណូតទេសចរណ៍ច...

កិច្ចប្រជុំស្ដីពីសំណើសុំដាក់ផែទូក កាណូតទេសចរណ៍ចល័តនៅម្ដុំទល់មុខវត្តឧណ្ណាលោម

ថ្ងៃចេញផ្សាយ: Monday, October 07, 2019, 8:43 AM

នារសៀលថ្ងៃចន្ទ ០៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចស្ដីពីសំណើសុំដាក់ផែទូក កាណូតទេសចរណ៍ចល័តនៅម្ដុំទល់មុខវត្តឧណ្ណាលោម ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ជាលទ្ធផលនៃអង្គប្រជុំ បានសម្រេចឲ្យមានចំណតបណ្ដោះអាសន្ននៅមុខសួនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) ដែលតម្រូវឲ្យទូក កាណូតដឹកភ្ញៀវទេសចរណ៍ទាំងអស់ចូលមកចកតែមួយកន្លែង និងមានផែទូក កាណូតទេសចរណ៍នៅផ្សាររាត្រីសម្រាប់មកទទួលយកភ្ញៀវដែលមានបំណងជិះទូក កាណូតកំសាន្ត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងទូក កាណូត និងលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ៕

71954370_1276483865865696_7651169618584666112_o 72071498_1276483965865686_491338954377789440_o 71879007_1276484342532315_4562350592386662400_o 71877102_1276484282532321_2157095625894658048_o