ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ក្រុមប្រឹក្សារាជធានី  /  កិច្ចប្រជុំសាមញ្ញលើកទី៣៩នៃក្រុមប្រឹក្សារាជធានីភ...

កិច្ចប្រជុំសាមញ្ញលើកទី៣៩នៃក្រុមប្រឹក្សារាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Wednesday, August 23, 2017, 10:11 PM

ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់មតិក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៩នៃក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ។

20729223_783147575199330_4006176014620409295_n 20729256_783147585199329_6445590833311808176_n 

ដោយអង្គប្រជុំមានរបៀបវារៈដូចជា៖

១.ពិនិត្យ និងអនុម័តលើសំណើសុំឈប់សម្រាកព្យាបាលជំងឺពីអង្គប្រជុំជាប់គ្នារបស់ឯកឧត្តម ម៉ន ផល្លា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ។

២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៨របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអណត្តិទី២កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។

៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០១៧ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ ៤.ពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើចម្លើយនៃសំណួរ សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអណត្តិទី២នៅតាមខណ្ឌទាំង១២ក្នុងឆ្នាំ២០១៦។

៥.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្ដីសម្រេចស្តីពីការក្រែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ។

៦.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្ដីសម្រេចស្តីពីការក្រែសម្រួលសមាសភាពគណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍធនធានមនុស្សរាជធានីភ្នំពេញ។

៧.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្ដីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មរាជធានីភ្នំពេញ។

៨.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្ដីណែនាំស្ដីពីកម្មវិធីវិនិយោគ។

៩.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងដីកាស្តីពីការកែសម្រួលសមាសភាពក្រុមទទួលបន្ទុកព័ត៌មានរដ្ឋបាលរាជធានីភ្នំពេញ។

១០.ពិនិត្យ និងអនុម័តលើសេចក្តីព្រាង ស្តីពីការក្រែសម្រួល និងបំពេញបន្ថែមគម្រោងក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៧-២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ។

១១.ពិនិត្យ និងអនុម័តលើសំណើសុំតែងតាំងមន្រ្តីរាជការបំពេញក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ (កិច្ចប្រជុំសម្ងាត់)។ ព្រមទាំងការងារចាំបាច់មួយចំនួនដែលត្រូវបានពិភាក្សា ផ្ដល់យោបល់ និងកែសម្រួល ដើម្បីដំណើរការរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយអភិបាលកិច្ចល្អ និងមានប្រសិទ្ធភាពបន្ថែមទៀត។