នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ វេលាមោ៉ង៨:៣០នាទី នាសាលប្រជុំសាលាខណ្ឌព្រែកព្នៅ មានបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី២ ក្រោមអធិបតីភាពលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រីអភិបាលរងខណ្ឌ ព្រមទាំងមានការចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ គណៈនាយករដ្ឋបាល លោក-លោកស្រី ប្រធាន-អនុ.ការិ.ចំណុះជំនាញជុំវិញខណ្ឌ លោក-លោកស្រី ចៅសង្កាត់ទាំង៥ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ និងមន្រ្តីសាលាខណ្ឌសរុប ៦០នាក់ផងដែរ ។
១- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣ អណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ។
២- ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ ។
៣- ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ និងយន្តការរបស់ការិ. ច្រកចេញចូលតែមួយ ។
៥- បញ្ហាផ្សេងៗ