កិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី២
ថ្ងៃចេញផ្សាយ: Friday, May 27, 2016, 10:15 PM
នៅម៉ោង ៨ៈ៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦
រដ្ឋបាលខណ្ឌ៧មករា ប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី២ ក្រោមអធិបតីភាពលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា ដែលមានរបៀបវារះអង្គប្រជុំដូចខាងក្រោម៖
១- ឆ្លង និង អនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣ (២៩-០៤-២០១៦) របស់ក្រុមប្រឹក្សា ខណ្ឌ៧មករាអាណត្តិទី២។
២-ពិនិត្យ និង អនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ ឧសភា ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌ៧មករា។
៣-ឆ្លង និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ៧មករាប្រចាំខែឧសភា ឆ្នាំ២០១៦។
៤-បញ្ហាផ្សេងៗ
នៅសាលប្រជុំសាលាខណ្ឌ៧មករា ៕