ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានតាមខណ្ឌ  /  កិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី២ របស់ក្រុមប្...

កិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌដង្កោ

ថ្ងៃចេញផ្សាយ: Wednesday, December 30, 2015, 3:07 PM

ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ក្រុមប្រឹក្សាខណ្ឌដង្កោ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី២ ក្រោមអធិបតីភាព លោក ម៉ៃ ម៉ុន សមាជិកក្រុមប្រឹក្សាខណ្ឌ តំណាងលោក ប៉ឹល កុសល ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌ តំណាងលោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
– ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី១៨ របស់ក្រុមប្រឹក្សាខណ្ឌ
– ពិនិត្យ និងពិភាក្សាលើរបាយការណ៍សកម្មភាពប្រចាំខែធ្នូ របស់រដ្ឋបាលខណ្ឌ
– ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំឆ្នាំ២០១៥
– បញ្ហាផ្សេងៗ

10014930_515196351994455_8604091650649717296_n 1913734_515196118661145_8248972436625315564_n