កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការគ្រប់គ្រងមន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃ
ថ្ងៃចេញផ្សាយ: Monday, January 11, 2016, 3:19 PM
នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ នាសាលាខណ្ឌព្រែកព្នៅ មានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការគ្រប់គ្រងមន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពលោក សុខ សម្បត្តិ អភិបាលនៃគណ:អភិបាលខណ្ឌ លោក-លោកស្រីអភិបាលរង ព្រមទាំងមានការចូលរួមពីលោកនាយក-នាយករង លោកប្រធាន-អនុ.ការិចំណុះជំនាញជុំវិញខណ្ឌ សណ្តាប់ធ្នាប់ខណ្ឌ និងមន្រ្តីសាលាខណ្ឌសរុប ៦០នាក់ជាងផងដែរ ។
ខ្លឹមសារនៃកិច្ចប្រជុំ ៖ ក្នុងគោលបំណងដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ កិត្តិយស គុណធម៌ សីលធម៌វិជ្ជាជីវ: ភក្តីភាព ទឹកចិត្តមោះមុតបម្រើការងារ និងលើកកម្ពស់វប្បធម៌សេវាសាធារណ:សំដៅជំរុញការអនុវត្តតួនាទី និងភារកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព ពង្រឹងការអនុវត្តលិខិតបទដ្ឋាននានា ដែលជាកម្លាំងជំរុញការកែលម្អរដ្ឋបាលសាធារណ: ការផ្លាស់ប្តូរអាកប្បកិរិយា និងឥរិយាបទមន្រ្តីរាជការ ឲ្យក្លាយជាអ្នកផ្តល់សេវាសាធារណ:ប្រកបដោយប្រសិទ្ឋភាព និងបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ។
ក្នុងពេលជាមួយគ្នានោះដែរលោកអភិបាល
ខណ្ឌក៏បានបញ្ជាក់បន្ថែម :
– ដោយសារសាលាខណ្ឌនៅឆ្ងាយ ប៉ុន្តែមន្រ្តីរបស់យើង លះបង់ ស្ម័គ្រស្មោះ ខិតខំធ្វើការ ទាំងកលាំងកាយកំលាំងចិត្ត ដូច្នេះលោកអភិបាលក៏បានសរសើរ និងលើកទឹកចិត្តពួកគាត់
– សាលាខណ្ឌដើម្បីដោះស្រាយជូនមន្រ្តីដែលមានផ្ទះនៅឆ្ងាយ បានផ្តល់អាហារថ្ងៃត្រង់ ១ពេលជារៀងរាល់ថ្ងៃជូនពួកគាត់ ។
– ឆ្នាំថ្មីមកដល់ សាលាខណ្ឌថ្មីក៏នឹងមកដល់ដែរ
– សាលាខណ្ឌបានជំរុញអោយមានវគ្គបណ្តុះបណ្តាលជាច្រើន មានដូចជា វគ្គបណ្តុះបណ្តាលភាសាអង់គ្លេស វគ្គបដិសណ្ឋារកិច្ច ….
– ទីបញ្ចប់លោកអភិបាលបានដោះស្រាយបញ្ហាមួយចំនួន ដែលការិ.ពាក់ព័ន្ឋបានលើកឡើង និងបានជំរុញអោយមន្រ្តីទាំងអស់ទាំងខ្សែបណ្តោយ ខ្សែទទឹង កាត់បន្ថយអវត្តមាន ហើយឆ្នាំ២០១៥ផុតទៅ ឆ្នាំ២០១៦មកដល់ត្រូវធ្វើមេ៉ចអោយការងារមានប្រសិទ្ឋភាព ជោគជ័យជាង និងលើសឆ្នាំចាស់ ៕