កិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងាររបស់គណៈបញ្ជាការឯកភាពរាជធានី
ថ្ងៃចេញផ្សាយ: Tuesday, January 05, 2016, 3:24 PM
កិច្ចប្រជុំ បូកសរុប សភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងសណ្តាប់ធ្នាប់ចរាចរណ៍ ប្រចាំឆ្នាំ២០១៥ របស់គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ, នាព្រឹកថ្ងៃទី០៤ ខែកមរា ឆ្នាំ២០១៥ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតី ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយ មន្ត្រីរាជការក្រោមឱវ៉ាតសាលារាជធានីភ្នំពេញ កងកំលាំងប្រដាប់អាវុធ យ៉ាងកុះករ ។
ចំពោះកិច្ចការពង្រឹងសន្តិសុខ នៅក្នុងរាជធានីភ្នំពេញ ឯកឧត្តមអភិបាល បានណែនាំនូវកិច្ចការ ៤ចំណុចសំខាន់ៗ៖
១/-គ្រប់ជំនាញ/ស្ថាប័នជុំវិញសាលារាជធានីភ្នំពេញទាំងអស់ ត្រូវតែផ្សាភ្ជាប់ការងាររបស់ខ្លួនជាមួយកិច្ចការសន្តិសុខជាសំខាន់។
២/-កិច្ចការរឹតបន្តឹងគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ។
៣/- បង្កើនការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពចរាចរណ៍
៤/- រៀបចំយន្តការផ្សព្វផ្សាយច្បាប់ឲ្យបានទូលំទូលាយ ដល់ក្រុមការងារថ្នាក់ជាតិ និងអនុវត្តច្បាប់ ដោយមានអជ្ញាធរជាអ្នកសហការប្រតិបត្តិ ។