ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កិច្ចប្រជុំជម្រុញការដ្ឋានស្ដារផ្លូវជាតិលេខ១

កិច្ចប្រជុំជម្រុញការដ្ឋានស្ដារផ្លូវជាតិលេខ១

ថ្ងៃចេញផ្សាយ: Monday, January 04, 2016, 8:42 AM

កិច្ចប្រជុំជម្រុញការដ្ឋានស្ដារផ្លូវជាតិលេខ១ និងដោះស្រាយបញ្ហាការដាំបង្គោលអគ្គិសនី ខ្សែកាប ប្រព័ន្ធលូបង្ហូរទឹកភ្លៀង ទឹកកាកសំណល់ នៅផ្លូវជាតិលេខ១ ។

ដោយសង្កេតឃើញពីភាពយឺតយ៉ាវមួយចំនួនក្នុងការដ្ឋានស្ដារផ្លូវជាតិលេខ១ ចាប់ពីវត្តក្ដីតាកុយ ដល់ស្ពានក្បាលថ្នល់ ក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ នេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភីបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយជាមួួយក្រុមការងារអន្ដរក្រសួង អគ្គិសនីកម្ពុជា អាជ្ញាធរដែនដី និងមន្ទីរជំនាញដើម្បីពិភាក្សាស្វែងយកដំណោះស្រាយ ដើម្បីជម្រុញការដ្ឋានស្ដារផ្លូវជាតិលេខ១ឲ្យបានបញ្ជប់មុខតាមពេលកំណត់។
ជាលទ្ធផលនៃការដោះស្រាយគឺនៅមានម្ចាស់ផ្ទះចំនួន២គ្រួសារ និងស្ថានីយប្រេងឥន្ទនៈមួយដែលមិនទាន់ទទួលយកដំណោះស្រាយរបស់គម្រោង ដែលជាហេតុធ្វើឲ្យមានការរាំងស្ទះដល់គម្រោងដាំបង្គោល និងអូសខ្សែកាបអគ្គិសនី និងនៅសេសសល់គ្រួសារមួយចំនួនទៀតដែលបានទទួលការដោះស្រាយរួចហើយនៅមិនទាន់រុះរើផ្ទះរបស់គាត់ ។
ក្រោយកិច្ចប្រជុំឯកឧត្តមអភិបាលបានណែនាំឲ្យលោកអភិបាលខណ្ឌច្បារអំពៅបង្កើតក្រុមការពិេសសបន្ទាន់មួយដែលមានការិយាល័យភូមិបាលខណ្ឌចូលរួម ដើម្បីចុះបន្ទាន់វាស់ពីអ័ក្សផ្លូវទៅផ្ទះប្រជាពលរដ្ឋនឹងបាញ់គូសឲ្យបានច្បាស់លាស់រួចធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋដែលមិនទាន់រុះរើ ដើម្បីកំណត់ពេលជាក់លាក់ឲ្យពួកគាត់រុះរើចេញ ហើយបើមិនព្រមរុះរើអាជ្ញាធរនឹងចាត់វិធានការរដ្ឋបាល ។ ចំណែកឯប្រជាពលរដ្ឋចំនួន២គ្រួសារ និងស្ថានីយប្រេងឥន្ទនៈមួយដែលមិនទាន់ទទួលការដោះស្រាយឯកឧត្តមបានប្រគល់ភារកិច្ចជូនឯកឧត្តម ឃួង ស្រេង ដើម្បីអញ្ជើញម្ចាស់មកពិភាក្សាដោះស្រាយ ៕

940822_515469791967111_9194728769602011456_n 1545692_515469645300459_1874327834645423865_n