ការត្រៀមរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ
ថ្ងៃចេញផ្សាយ: Tuesday, December 18, 2018, 3:58 PM
រាត្រីថ្ងៃអង្គារ ១១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ រដ្ឋបាលខណ្ឌជ្រោយចង្វារ និងមន្រ្តីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងពិនិត្យការរៀបចំតុបតែងភ្លើងពណ៌តាមបណ្ដោយមហាវិថី ឈ្នះ ឈ្នះ៕