ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ការិយាល័យស្រុកប្រតិបត្តិព្រែកព្នៅចុះបាញ់ថ្នាំសម...

ការិយាល័យស្រុកប្រតិបត្តិព្រែកព្នៅចុះបាញ់ថ្នាំសម្លាប់មូស

ថ្ងៃចេញផ្សាយ: Saturday, June 29, 2019, 10:23 AM

សកម្មភាពក្រុមការងារមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងការិយាល័យស្រុកប្រតិបត្តិព្រែកព្នៅចុះបាញ់ថ្នាំសម្លាប់មូសនៅភូមិកណ្តាល ភូមិពោធិ៏មង្គល ភូមិផ្សារលិច និងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

គ្មានជម្រកមូសខ្លា គ្មានមូសខ្លា
គ្មានមូសខ្លា គ្មានការចំលងជំងឺគ្រុនឈាម!

65603946_1203271943186889_2596837553302667264_o 64704850_1203271976520219_3665777213023715328_n 65889832_1203272016520215_6081067800099553280_n 65237603_1203272059853544_6600957502332862464_n

ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀង …. ជាជម្រកមូសខ្លា)។
យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៏របស់យើង ដើម្បីរួមចំណែកទុបស្កាត់ការចម្លងជំងឺគ្រុនឈាម។ មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។

ការទុកដាក់សំបកកង់ឡាន ម៉ូតូហាលភ្លៀងនៅក្នុងសហគមន៏ គឹជាការបង្កើតជម្រកមូសខ្លាក្រោយពេលភ្លៀងធ្លាក់។
មូសខ្លាមិនពងដាក់ក្នុងទឹកស្អុយ លូ និងទឹកល្អក់ទេ។ មូសខ្លាពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោនិងកែវជ័រ ដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង ។ល។

ការដាក់អាបែតក្នុងពាងនិងអាងទឹកដើម្បីសម្លាប់ដង្កូវទឹកជាការរួមចំណែកទុបស្កាត់ការកកើតមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។