ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ការសិក្សាសាងសង់ស្ពានអាកាសថ្មើរជើង

ការសិក្សាសាងសង់ស្ពានអាកាសថ្មើរជើង

ថ្ងៃចេញផ្សាយ: Thursday, October 10, 2019, 8:49 AM

នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការសុំច្បាប់ និងបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងរបស់ក្រុមហ៊ុន Space Media ចំនួន២ទីតាំង ដែលជាកន្លែងមានភាពមមាញឹកឆ្លងកាត់ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ជាលទ្ធផលនៃអង្គប្រជុំ បានសម្រេចទីតាំងមុខផ្សារដើមគ​ នៅលើមហាវិថីម៉ៅសេទុង ដើម្បីជួយសម្រួលការឆ្លងកាត់ដោយថ្មើរជើងរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករផ្សារទាំងអស់។ ចំពោះទីតាំងម្ដុំសាលាបឋមសិក្សាសន្ធរម៉ុកវិញ អង្គប្រជុំបានសម្រេចប្រគល់ភារកិច្ចជូនមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុន​ Space Media ចុះសិក្សារួមគ្នាដើម្បីសាងសង់ស្ពានអាកាសថ្មើរជើងនៅចំណុចផ្លូវប្រសព្វជាបួន(ស្តុបសន្ធរម៉ុក មហាវិថីម៉ៅសេទុងកែងប្រសព្វនឹងមហាវិថីកម្ពុជាក្រោម)​ ដើម្បីផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សឆ្លងកាត់ដោយថ្មើរជើងទៅមកសាលារៀន និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ៕

72084227_1278915142289235_2417572254092099584_o 72132763_1278914968955919_7835192852500971520_o 71927204_1278914725622610_7530389864001306624_o 71752591_1278914818955934_9187368915150307328_o