ការធ្វើបទបង្ហាញពីគម្រោងសាងសង់អគារកម្ពស់៥០០ម៉ែត្រ ស្មើនឹង១១១ជាន់
ថ្ងៃចេញផ្សាយ: Wednesday, July 01, 2015, 4:41 PM
លំហូរអ្នកវិនិយោគអន្ដរជាតិមកកាន់កាន់កម្ពុជាកាន់តែច្រើនឡើង ខណៈដែលកម្ពុជាមានសន្ដិភាព ស្ថេរភាពនយោបាយ សន្ដិសុខផ្ទៃក្នុងពេញលេញ ដែលជាកត្តាអំណោយផល និងជាពិសេសកម្ពុជាបានបង្កលក្ខណៈគ្រប់យ៉ាងសម្រាប់អ្នកដែលមានបំណងមកបោះទុនវិនិយោគនៅកម្ពុជា ។
ដោយឡែករាជធានីភ្នំពេញសាលារាជធានីភ្នំពេញបានបង្កលក្ខណៈ និងស្វាគមន៍រាល់វិនិយោគិនទាំងអស់ក្នុងការដាក់ទុនរកស៊ីក្នុងរាជធានីភ្នំពេញជាក់ស្ដែងនាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នេះ ឯកឧត្តម ប៉ា សុជាតិវង្ស បានអនុញ្ញាតដល់វិនិយោគិនមកពីប្រទេសចិន ហុងកុង ម៉ាកាវ តាមរយៈ ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ធ្វើបទបង្ហាញពីគម្រោងសាងសង់អគារកម្ពស់៥០០ម៉ែត្រ ស្មើនឹង១១១ជាន់ តម្លៃជាង៣ពាន់លានដុល្លារ ដោយអាចនឹងចាប់ផ្តើមដំណើរការសាងសង់អំឡុងឆ្នាំ២០១៨ខាងមុខ ។
បើសិនការសិក្សាទទួលបានជោគជ័យតាមផែនការ និងបានការអនុញ្ញាតពី
រាជរដ្ឋាភិបាល រាជធានីភ្នំពេញរបស់យើងអាចនឹងមានអគារខ្ពស់ជាងគេនៅ
ក្នុងតំបន់ ៕