ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានតាមខណ្ឌ  /  ការចុះពិនិត្យអំពីស្ថានភាពកម្ពស់ទឹកនៅតាមភូមិសាស្...

ការចុះពិនិត្យអំពីស្ថានភាពកម្ពស់ទឹកនៅតាមភូមិសាស្ត្រសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Wednesday, August 22, 2018, 11:04 AM

នារសៀលថ្ងៃពុធ ១១កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ និងមន្រ្តីបច្ចេកទេសក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញចុះពិនិត្យ ជាក់ស្ដែងអំពីស្ថានភាពកម្ពស់ទឹកនៅតាមភូមិសាស្ត្រសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញរួមមាន៖
– ស្ថានភាពកម្ពស់ទឹកនៅស្ថានីយ៍បូមទឹកស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
– ស្ថានភាពកម្ពស់ទឹកនៅស្ថានីយ៍ចតុមុខ ខណ្ឌដូនពេញ និងខណ្ឌចំការមន ។
– ស្ថានភាពកម្ពស់ទឹកនៅព្រំប្រទល់ខេត្តកណ្តាល និងរាជធានីភ្នំពេញ ។ 
ទន្ទឹមនឹងនេះផងដែល ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានផ្ដល់ជូននូវផ្លូវបេតុងមួយខ្សែប្រវែងជាង១.០០០ម៉ែត្រ ដល់ប្រជាពលរដ្ឋ ដែលរស់នៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

39952735_1006436666203752_460725647262613504_o 39807915_1006436479537104_4379928556638044160_o 39875605_1006436096203809_6749050603218927616_o 39822900_1006434972870588_676752310294020096_o

គួរបញ្ជាក់ផងដែលថា៖ នៅវេលាម៉ោង ៧:០០ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ កំពស់ទឹកទន្លេចតុមុខ ឡើងដល់កំពស់នីវ៉ូ +9.70 នៅសល់ 0.80ម ដល់កំពស់ប្រកាសអាសន្ន +10.50 ។តំបន់ខ្លះនៃភូមិសាស្ត្ររាជធានីភ្នំពេញ មានស្ថានភាពដីទាបជាងនីវ៉ូទឹកទន្លេ ប៉ុន្តែរាជធានីភ្នំពេញ មិនអាចទទួលរងការគំរាមកំហែងដោយទឹកជំនន់បានឡើយ និងមានសុវត្ថិភាព ដោយសារមានទំនប់ការពារទឹកជំនន់ដ៏រឹងមាំព័ទ្ឋជុំវិញទីក្រុង និងមានស្ថានីយ៍បូមទឹកចំនួន ១៣កន្លែងដែលភាគច្រើនជាស្ថានីយ៍ថ្មីមានសមត្ថភាពបូមទឹកកើនជាងមុន ៣ដង។