រដ្ឋបាលរាជធានីភ្នំពេញ ជីកស្តារប្រឡាយ និងកាយប្រមូលសម្រាមពីប្រឡាយបឹងសាឡាង
ថ្ងៃចេញផ្សាយ: Friday, March 16, 2018, 9:54 AM
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមជីកស្តារប្រឡាយ និងកាយប្រមូលសម្រាមពីប្រឡាយបឹងសាឡាង ចាប់ពីផ្លូវ២៣០ ដល់ផ្លូវ២៧១ ខណ្ឌទួលគោក ដែលប្រជាពលរដ្ឋមួយចំនួន បានបោះសម្រាមចូលយ៉ាងច្រើន។ បន្ទាប់ពីស្តារនេះចប់ ក្រុមការងារនឹងបន្តស្តារប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានអាកាសស្ទឹងមានជ័យ រហូតដល់ស្ថានីយ៍បូមទឹកបឹងទំពុន។
សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់សូមបញ្ឈប់ការបោះចោលសម្រាមចូលលូ ចូលប្រឡាយ ដែលនាំបង្កើតជាឧបសគ្គដល់ផ្លូវបង្ហូរទឹក និងប៉ះពាល់ដល់បរិស្ថាន និងសោភណភាពទីក្រុងយើង។