ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានតាមខណ្ឌ  /  ឯកឧត្ដម ឃួង ស្រេង ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ...

ឯកឧត្ដម ឃួង ស្រេង ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ភូមិ​ព្រែកតាគង់១ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មាន​ជ័យ

ថ្ងៃចេញផ្សាយ: Friday, August 10, 2018, 9:29 AM

ឆ្លើយ​តប​តាមការ​សំណូមពរ និង​តាម​ការ​សន្យាជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ៣៨០​គ្រួសារ​ ដែល​រស់​នៅ​ក្នុង​ភូមិ​ព្រែក​តាគង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​២៧ ខែ​មិថុនា​កន្លងមក​

នា​ព្រឹកថ្ងៃ​សុក្រ ១៤រោច ខែ​ទុតិយាសាឍ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​ចុះ​សំណេះសំណាល​សួរ​សុខ​ទុក្ខ​បងប្អូនប្រជាពលរដ្ឋ​ភូមិ​ព្រែកតាគង់១ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មាន​ជ័យ រាជធានីភ្នំពេញ ដោយ​មានការចូលរួម​ពីមន្ទីរ​ជំនាញ​ពាក់​ព័ន្ធ មន្ត្រី​រដ្ឋបាល​រាជធានីភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​មានជ័យ។​

38829237_992092964304789_1565261282968338432_o 38844796_992093054304780_3341056502667411456_o 38846449_992093530971399_6443458440248426496_o 38888264_992094450971307_8159896739470376960_o

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលបានដោះស្រាយជូន​បងប្អូន​ប្រជាពលរដ្ឋ មានដូចខាងក្រោមៈ
១-ប្រទានកម្មដីជាកម្មសិទ្ឋិជូនប្រជាពលរដ្ឋ
២-ស្ថាបនាផ្លូវបេតុងចំនួន ២ខ្សែ ដែលៈ
-ខ្សែទី១ ប្រវែង​១.៣៣០​ម៉ែត្រ​ នៅ​សល់​ប្រវែង ៧៨៦ម៉ែត្រ​ ទទឹង ៦​ម៉្រែត​មិនទាន់​ស្ថាបនា​រួច និងដាក់លូទំហំ ០,៨ម៉ែត្រ សងខាងប្រវែង ២.៦៦០​ម៉ែត្រ​
-ខ្សែទី២ ប្រវែង ១.២០០​ម៉ែត្រ ទទឹង ៦​ម៉ែត្រ​
៣-តម្លើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ១ខ្សែ ប្រវែង ១.៣៣០​ម៉្រែត​ ចាប់ពីផ្លូវលេខ ៣៧១ ដល់ចុងភូមិ
៤-តបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់៕

បន្ទាប់​ពី​ចប់​ការ​សំណេះសំណាល​សួរ​សុខ​ទុក្ខ​បងប្អូនប្រជាពលរដ្ឋ​ក្នុង​ភូមិ​ព្រែក​តាគង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ ឯកឧត្តមអភិបាល​បាន​បន្តឈាងចូល​សួរ​សុខ​ទុក្ខ និង​ពិនិត្យ​ការ​ប្រកប​របរ​រកសុី​របស់​បង​ប្អូន​អាជីវករ​ក្នុង​ផ្សារទួល​ទំពូងផងដែរ៕