ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សកម្មភាពជីកប្រឡាយថ្មីនៅក្នុងខណ្ឌពោធិ៍សែនជ័យ

សកម្មភាពជីកប្រឡាយថ្មីនៅក្នុងខណ្ឌពោធិ៍សែនជ័យ

ថ្ងៃចេញផ្សាយ: Thursday, June 11, 2015, 10:43 PM

ជារៀងរាល់ឆ្នាំនៅរដូវវស្សា តាមលក្ខណ:ភូមិសាស្ត្រ ទឹកភ្លៀងបានហូរធ្លាក់ពីតំបន់ខ្លះនៃខេត្តកំពង់ស្ពឺ តំបន់អង្គស្នួលនៃខេត្តកណ្តាល ហូរឆ្ពោះមកតំបន់ទំនាបរាជធានីភ្នំពេញរួចបង្ហូរចូលទន្លេ ធ្វើអោយជារឿយៗ ទឹកជន់លិចនៅតំបន់ចោមចៅ ជម្ពូវ័ន្ត អូដឹមកប់ស្រូវ…។
ដើម្បីដោះស្រាយបព្ហាាទឹកជន់លិចជាលក្ខណ:យុទ្ឋសាស្ត្រ សាលារាជធានីភ្នំពេញ បាននិងកំពុងជីកប្រឡាយថ្មីពង្វាងផ្លូវទឹកមិនអោយចូលដល់តំបន់ខាងលើនេះនិងតំបន់ផ្នែកខាងក្នុងរាជធានីភ្នំពេញ ដោយប្រឡាយនេះមានទទឹងមាត់លើ ៨ម ប្រវែង ៨២៥០ម រត់ស្របផ្លូវរថភ្លើងចាប់ពីផ្លូវជាតិលេខ៤ដល់ស្ទឹងព្រែកត្នោត ឆ្លងកាត់សង្កាត់ចោមចៅ កន្ទោក និងភ្លើងឆេះរទេះ ក្នុងខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ប្រទះឡាង ខណ្ឌដង្កោ។
គិតត្រឹមថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៥ លទ្ឋផលនៃការជីកប្រឡាយសម្រេចបាន ៧៥៧០ម នៃប្រវែងសរុប ៨២៥០ម ត្រូវជា ៩២%នៃគម្រោង។

AhOjbg5aTmS9sNpU5wFw42AXYmgCcp21XO3_fLlET7CE

AgLEsoY0R5CzqvDPkB1sn31RAU0uYVL8IlMoW__VkuoQ

Anby0WwaE9z8PwxB57WSGJC-40-Ov7PFflO6sjFDEgzl