ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានតាមខណ្ឌ  /  សកម្មភាពចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចក...

សកម្មភាពចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅជូនលោកអនុប្រធានភូមិចំនួន ០២រូប របស់សង្កាត់ដង្កោ

ថ្ងៃចេញផ្សាយ: Thursday, May 26, 2016, 8:22 AM

ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅជូនលោកអនុប្រធានភូមិចំនួន ០២រូប របស់សង្កាត់ដង្កោ ដែលមានជំងឺសម្រាកព្យាបាលនៅលំនៅដ្ឋាន រួមមាន៖
០១. លោក អ៊ឹម សុថល អនុប្រធានភូមិខ្វា អាយុ ៥៩ឆ្នាំ ដែលមានជម្ងឺលើសឈាម និងទឹកនោមផ្អែម។
០២. លោក ឌី ថារ៉ូ អនុប្រធានភូមិថ្មី អាយុ ៥៧ឆ្នាំ ដែលមានជម្ងឺបូស។

ក្នុងនោះសម្ភារៈដែលនាំយកទៅសួរសុខទុក្ខរួមមាន៖ អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង ឃីត០១កញ្ចប់(ភួយ១+មុង១+សារ៉ុង១+ក្រមា១) និងថវិកា ២០ម៉ឺនរៀល។

13245364_570650679782355_7864214143366178798_n 13265973_570650673115689_4092556859174746173_n