ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  វេទិកាសាធារណៈជាមួយបងប្អូនរស់នៅសហគមន៍បឹងកក់ រួមទ...

វេទិកាសាធារណៈជាមួយបងប្អូនរស់នៅសហគមន៍បឹងកក់ រួមទាំងបងប្អូនសាសនិកនៃព្រះវិហារឥស្លាមបឹងកក់

ថ្ងៃចេញផ្សាយ: Thursday, September 08, 2016, 11:32 AM

ព្រឹកមិញ ខ្ញុំបានចូលរួមវេទិកាសាធារណៈជាមួយបងប្អូនរស់នៅសហគមន៍បឹងកក់ រួមទាំងបងប្អូនសាសនិកនៃព្រះវិហារឥស្លាមបឹងកក់ ដែលក្នុងកម្មវិធីនេះយើងសង្កេតឃើញថាមានបងប្អូនជាច្រើនគាំទ្រឱ្យមានការអភិវឌ្ឍន៍ក្នុងសហគមន៍ខ្លួន។

ក្នុងនោះយើងបានពិភាក្សាឯកភាពគ្នានូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១-ឯកភាពរៀបចំប្រព័ន្ធផ្លូវ-លូ ដើម្បីតភ្ជាប់ទៅតំបន់ផ្សេងៗទៀត
២-ឯកភាពរៀបចំឡើងវិញប្រព័ន្ធរចនាសម្ព័ន្ធសំណង់នានាឱ្យមានរបៀបរៀបរយត្រឹមត្រូវ
៣-ឯកភាពបង្កើតគណៈកម្មការតំណាងមួយ សហការជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអភិវឌ្ឍន៍សហគមន៍ ហើយរដ្ឋបាលរាជធានីភ្នំពេញធានាទទួលខុសត្រូវរៀបចំជូនសហគមន៍នូវ៖ ប្រព័ន្ធផ្លូវ ប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត និងប្រព័ន្ធភ្លើង។

ខ្ញុំពិតជាសប្បាយ ដោយឃើញថាទាំងបងប្អូន និងអាជ្ញាធរបានកំពុងស្រុះស្រួលគ្នាកសាងសហគមន៍នេះឱ្យបានល្អប្រសើរ៕

14199562_1104315279604876_506736024640584652_n 14199629_1104314662938271_5990484923187459908_n 14199711_1104314852938252_6782375121665287082_n 14225431_1104315286271542_1426055338662800205_n