ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានតាមខណ្ឌ  /  លទ្ធផលអនុវត្តការងារស្ថាបនាចាក់បេតុងផ្លូវលេខ១៩២៨...

លទ្ធផលអនុវត្តការងារស្ថាបនាចាក់បេតុងផ្លូវលេខ១៩២៨(វិថីឧកញ៉ា ម៉ុង ឬទ្ធី) សម្រេចបាន ៨០%

ថ្ងៃចេញផ្សាយ: Wednesday, February 17, 2016, 9:14 AM

លទ្ធផលអនុវត្តការងារស្ថាបនាចាក់បេតុងផ្លូវលេខ១៩២៨(វិថីឧកញ៉ា ម៉ុង ឬទ្ធី) សម្រេចបាន ៨០% ដោយប្រវែង 1.500m ចាប់ពីចំណុច ស្ពានថ្មឧកញ៉ា ម៉ុង ឫទ្ធី ដល់ផ្លូវលេខ១០១៩(វិថីហាណូយ) បានស្ថាបនារួចរាល់ជាស្ថាពរ ដោយឡែក ចាប់ពីស្ពានថ្មទៅរង្វង់មូលកាំកូសីុធី បានរួចរាល់ប្រវែង 1.200m ទទឹង 10,5m ។ សូមបញ្ជាក់ថាៈ សាលារាជធានីភ្នំពេញបានជួសជុល ស្ថាបនាផ្លូវលេខ១៩២៨ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានប្រវែងសរុប 2.943m ទទឹង 15m ។ ចំពោះផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ជាផ្លូវដ៏សំខាន់ ដែលបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបញ្ជៀសការកកស្ទះចរាចរ ចាប់ពីរង្វង់កាំកូសីុធី សង្កាត់ភ្នំពេញថ្មី ឆ្លងកាត់ផ្លូវឧកញ៉ា ម៉ុងឫទ្ធី ទៅផ្លូវទំនប់កប់ស្រូវ ដោយឆ្លងកាត់សង្កាត់ក្រាំងធ្នង់ វាងទៅព្រលានយន្តហោះភ្នំពេញ-អន្តរជាតិ និងផ្លូវជាតិលេខ៤ (ជម្ពូរវ័ន្ត) សម្រួលការកកស្ទះចរាចរនៅវិថីសហព័ន្ធរុស្សីុ ផងដែរ ។

12705268_531382160375874_8301231501204985142_n 12734231_531382127042544_2563848331218777968_n