ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ពិធីសំណេះសំណាល និងសម្ពោធអគារស្នាក់នៅ និងរោងរថក្រោះ

ពិធីសំណេះសំណាល និងសម្ពោធអគារស្នាក់នៅ និងរោងរថក្រោះ

ថ្ងៃចេញផ្សាយ: Tuesday, November 03, 2015, 4:07 PM

ថ្ងៃនេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារស្នាក់នៅសំរាប់ទាហ៊ាន រោងរថក្រោះរបស់បញ្ជាការដ្ឋានអង្គរក្ស ដែលជាជំនួយរបស់សប្បុរសជននានា ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមនាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងអង្គរក្ស ។

រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបាននឹងកំពុងផ្សារភ្ជាប់សមរភូមិជួរមុខ និងសមរភូមិជួយក្រោយ ឲ្យមានភាពស្អិតរមួត ហើយកំពុងធ្វើឲ្យសមរភូមិទាំងពីរមានដំណើរក្នុងបុព្វហេតុជាតិតែមួយដោយមិនអាចខ្វះណាមួយបាន ។ ការចែករំលែកសុក្ខទុកជាមួយគ្នារវាងសមរភូមិទាំងពី គឺជាចំនុចខ្លាំងរវាងកងទ័ព និងអាជ្ញាធរ ហើយបានជះឥទ្ធិពលលើការការពារមាតុភូមិ និងការអភិវឌ្ឍន៍មាតុភូមិរបស់យើង ដែលយើងចាំបាច់ត្រូវតែបន្ដប្រពៃណីដ៏ល្អនេះបន្ដទៅទៀត ៕

12196346_931759720193767_797707371932183540_n 12193646_931759596860446_4526233306961447907_n

12042659_931759380193801_4015204690385796439_n 11049627_931759213527151_8082250967890689404_n

12187809_931759796860426_12087302890494884_n 12189717_931759206860485_357900682268767772_n

12189066_931759523527120_8035125206662130040_n 12122889_931759490193790_6793220381616642405_n

10390546_931759733527099_8570952084824876381_n 12063786_931759396860466_91411038341126276_n

12191863_931759390193800_2435994717528661018_n 12189077_931760106860395_6115752702816980368_n

12191723_931759200193819_3306772954066408553_n 10157299_931759806860425_6265677622179200792_n