ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ពិធីបិទការប្រកួត និងផ្តល់ជ័យលាភីដល់កីឡាករ និងកី...

ពិធីបិទការប្រកួត និងផ្តល់ជ័យលាភីដល់កីឡាករ និងកីឡាការិនី សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា

ថ្ងៃចេញផ្សាយ: Wednesday, July 01, 2015, 4:29 PM

ពិធីបិទការប្រកួតនិងផ្តល់ជ័យលាភីនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ ក្រោមអធិបតីភាពរបស់លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។

ថ្លែងបិទការប្រកួតនោះ ឯកឧត្ដម ប៉ា សុជាតិវង្ស បានអបអរសាទរ និងសម្តែងការកោយសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំប្រតិភូកីឡា និងកីឡាករ កីឡាការិនី សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ហើយយើងទាំងអស់គ្នា ដែលមានវត្តមាននៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស មានមោទនភាពក្រៃលែងចំពោះវិញ្ញាសាកីឡាប៉េតង់ ដែលតែងទទួលបានជោគជ័យលើឆាកអន្តរជាតិ ដោយទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ ថ្នាក់ពិភពលោក ថ្នាក់អាស៊ី និងថ្នាក់អាស៊ីអាគ្នេយ៍ សរុបចំនួន១៧៣មេដាយ ក្នុងនោះទទួលបានមេដាយមាសរហូតដល់៤៣មេដាយ។

សូមបញ្ជាក់ថា នៅក្នុងការប្រកួតនេះ គឺពានរង្វាន់សមាគម ចំណាត់ថ្នាក់លេខ១ បានទៅលើសមាគមក្រសួងការពារជាតិ។ ពានរង្វាន់វិញ្ញាសាយុវនារី ១នាក់ទល់១នាក់ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី ពៅ ច័ន្ទសុភត្រា មកពីក្លឹបមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។ វិញ្ញាសាយុវជន ១នាក់ទល់១នាក់ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការ មួង ទិត្យម៉ាណែត មកពីក្លឹបទីស្ដីការគណៈរដ្ឋមន្ត្រី។ វិញ្ញាសានារី ២នាក់ទល់២នាក់ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លឹបយោធភូមិភាគពិសេស។ ថ្នាក់បុរសវ័យចំណាស់ ៣នាក់ទល់៣នាក់ ចំណាត់ថ្នាក់លេខ១ បានទៅលើសមាគមសាលាខេត្តស្វាយរៀង និងវិញ្ញាសា ៣នាក់ ទល់៣នាក់ ផ្នែកពានធំ ចំណាត់ថ្នាក់លេខ១ បានទៅលើសមាគមអគ្គភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ៕

11709253_454140301433394_7819677934220711224_n 11028966_454139948100096_4119833500647414669_n

11665772_454140408100050_8638743069249229013_n 11350467_454140258100065_2370954933629908148_n

11709839_454140114766746_8549150919516203573_n 11050806_454140168100074_222735817932319098_n

10410194_454140231433401_8544047583764209154_n 11695892_454139811433443_1629754412058886605_n