ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ពិធីចុះកិច្ចព្រមព្រៀងរវាងរដ្ឋបាលខណ្ឌសែនសុខ-ពោធិ...

ពិធីចុះកិច្ចព្រមព្រៀងរវាងរដ្ឋបាលខណ្ឌសែនសុខ-ពោធិ៍សែនជ័យ-ឫស្សីកែវ-មានជ័យ ជាមួយនឹងក្រុមហ៊ុនស៊ីនទ្រី

ថ្ងៃចេញផ្សាយ: Thursday, July 14, 2016, 10:52 PM

នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ រដ្ឋបាលរាជធានីភ្នំពេញយើងបានរៀបចំចុះកិច្ចព្រមព្រៀងរវាងរដ្ឋបាលខណ្ឌសែនសុខ-ពោធិ៍សែនជ័យ-ឫស្សីកែវ-មានជ័យ ជាមួយនឹងក្រុមហ៊ុនស៊ីនទ្រី ដើម្បីសហការ និងបង្កើនប្រសិទ្ធភាពកម្មវិធីសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹងតាមមូលដ្ឋានផ្ទាល់ៗតែម្តង។

មកដល់ពេលនេះ យើងបានរៀបចំចុះកិច្ចព្រមព្រៀងបានចំនួន ៨ខណ្ឌហើយ ហើយកិច្ចការដែលត្រូវយកចិត្តទុកដាក់បន្តគឺ៖
+ត្រូវតែយកចិត្តទុកដាក់ភ្នាក់ងារអនាម័យតាមសង្កាត់នីមួយៗ ដើម្បីឱ្យពួកគាត់ជាអ្នកដើរត្រួតពិនិត្យ និងណែនាំប្រជាពលរដ្ឋ
+ចំពោះឯកតានៃតម្លៃសំរាមគឺធ្វើដូចមុនធម្មតាសិន មុនពេលមានការសម្រេចពីអន្តរក្រសួងលើឯកតានៃតម្លៃថ្មី
+អាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមត្រូវមានការទទួលខុសត្រូវខ្ពស់លើការងារសំរាមនេះ ព្រោះរដ្ឋបាលរាជធានី បានប្រតិភូឱ្យអស់ហើយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋជាកត្តាសំខាន់បំផុតក្នុងការធ្វើឱ្យរាជធានីភ្នំពេញយើងមានបរិស្ថានស្អាតល្អ៕

13680755_1066380500065021_1613457002010933682_n 13700166_1066380490065022_1034716981497682711_n