ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ប្រជុំត្រួតពិនិត្យកិច្ចសន្យាបំពេញបន្ថែម ស្ដីពីក...

ប្រជុំត្រួតពិនិត្យកិច្ចសន្យាបំពេញបន្ថែម ស្ដីពីការវិនិយោគថែទាំ ស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបំភ្លឺសាធារណៈនៅរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Wednesday, January 04, 2017, 1:04 PM

នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម ស៊ុយ សេរិទ្ធ​ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំត្រួតពិនិត្យកិច្ចសន្យាបំពេញបន្ថែម ស្ដីពីការវិនិយោគថែទាំ ស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបំភ្លឺសាធារណៈនៅរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីរតនាគារជាតិ អង្គភាពជំនាញ និងក្រុមហ៊ុនដែលទទួលបន្ទុកវិនិយោគ បានលើកឡើងនូវចំណុចឯកភាព និងចំណុចបំពេញបន្ថែម ដើម្បីត្រួតពិនិត្យនីតិវិធីនៃការទូទាត់ប្រាក់ និងផ្ទៀងផ្ទាត់លើគម្រោងវិនិយោគថែទាំ ស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបំភ្លឺសាធារណៈ។ អង្គប្រជុំបានឯកភាពគ្នាក្នុងកែសម្រួលលើកិច្ចសន្យាបន្ថែម ដើម្បីដាក់ជូនឯកឧត្តមអភិបាលរាជធានី និងរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងសម្រេច។ គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជនសហការជាដៃគូអភិវឌ្ឍន៍រាជធានីភ្នំពេញ ដើម្បីតម្លាភាព គណនេយ្យភាព និងមានការចូលរួមពីភាគីពាក់ព័ន្ធ។ ក្នុងន័យនេះ ក្រុមហ៊ុនភីភីឌីអ៊ី&ស៊ី ជាក្រុមហ៊ុនឯកជនមួយ ក្នុងការវិនិយោគលើប្រព័ន្ធបំភ្លឺសាធារណៈ ដើម្បីធានាឱ្យបាននូវភាពវិជ្ជមានការងារ និងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ទីក្រុង ហើយក្រុមហ៊ុនក៏ត្រូវបំពេញការងារ ថែទាំ ស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបំភ្លឺសាធារណៈ ឱ្យមានប្រសិទ្ធិភាព និងសម្រេចឱ្យបាននូវទិសដៅដែលមានក្នុងកិច្ចសន្យា៕

15826652_671877542993001_8091372459190736113_n 15823113_671877672992988_7441791625054562870_n