ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  បទបង្ហាញពីប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ របស់ក្រ...

បទបង្ហាញពីប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ របស់ក្រុមហ៊ុនជប៉ុន

ថ្ងៃចេញផ្សាយ: Thursday, June 25, 2015, 3:32 PM

ទីក្រុងនៅបណ្ដាប្រទេសអភិវឌ្ឍន៍ភាគច្រើននៅលើពិភពលោកបាននឹងកំពុង ប្រើប្រាស់ចង្វាក់ប្រព្រឹត្តកម្មច្រោះទឹកស្អុយ
ទឹកកខ្វក់ ដែលហូរចេញពីរោងចក្រ សហគ្រាស ភោជនីយដ្ឋាន សណ្ឋាគារ និងទីតាំងផ្សេងៗទៀត និយាយជារួមនិយាយ
ដោយឡែក រាជធានីភ្នំពេញទោះបីមិនទាន់បានប្រឈមនឹង ការខ្វះទឹក​ស្អាតប្រើប្រាស់ដូច ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង
និងបណ្ដាខេត្តមួយចំនួនទៀតក្ដី ក៏រាជធានីភ្នំពេញចាំបាច់ត្រូវមានប្រព័ន្ធប្រព័ន្ធប្រព្រឹត្តកម្មចម្រោះ ទឹកស្អាតដើម្បីធានា
ឲ្យបានតុល្យភាពនៃការប្រើប្រាស់ទឹកស្អាតក្នុងទីក្រុង ។

អាជ្ញាធររាជធានីភ្នំពេញបាននឹងកំពុងជម្រុញឲ្យ រោងចក្រ សហគ្រាស ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋានទាំងអស់ត្រូវរៀបចំ
ប្រព័ន្ធប្រព្រឹត្តកម្ម ចម្រោះទឹកស្អាត និងជាជំហានបន្ទាប់ជម្រុញឲ្យបណ្ដាលំនៅដ្ឋានទាំងអស់ ប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីលើស្ទួយ
អនាម័យ បរិស្ថាន ជាពិសេសតុល្យភាព នៃការប្រើប្រាស់ទឹកក្នុងរាជធានីភ្នំពេញ ។

នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥នេះនៅសាលារាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ​បាន
អនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុន ផាតនើរ ផ្លឹស ខូអិលធីឌី របស់ជប៉ុន ធ្វើបទបង្ហាញពីធុង និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។
បន្ទាប់ពីកិច្ចប្រជុំនេះក្រុមហ៊ុនគ្រោង នឹងយក​​ប្រឡាយ​ទឹកស្អុយ ស្ទឹងមានជ័យយកមកសិក្សា និងធ្វើការពិសោធន៍ ៕

11540831_877676585602081_168148141068814497_n 11535913_877676472268759_2499365878952944637_n

1512327_877676192268787_5080530659919387356_n 10422444_877676205602119_3709788758549620379_n  

10347633_877676195602120_1400543147773576889_n10995355_877676475602092_6328820635384687559_n

11391411_877676458935427_4319641331517182224_n