ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ត្រៀមលក្ខណៈក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្...

ត្រៀមលក្ខណៈក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក កាលពីល្ងាចម្សិល នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧

ថ្ងៃចេញផ្សាយ: Saturday, October 21, 2017, 11:17 AM

ក្រោយពីប្រជុំការងារលម្អិតសម្រាប់ត្រៀមលក្ខណៈក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក កាលពីល្ងាចម្សិល នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យការងារជាក់ស្តែងតាមគោលដៅនីមួយៗ។ ការងាររៀបចំប្រទីបរដ្ឋបាលរាជធានីភ្នំពេញ នឹងសម្រេចជាស្ថាពរនៅមុនថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ខាងមុខ។ បន្ទាប់មកក្រុមការងារបានបន្តពិនិត្យការងារតុបតែងលម្អតាមសួនច្បារនៅត្រើយខាងកើត និងទីតាំងស្នាក់នៅរបស់ចំណុះទូកនៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ។ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការស្នាក់នៅរបស់បងប្អូនចំណុះទូក រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំធ្វើរោងបែងចែកតាមទូកនីមួយៗ ដោយមានតភ្ជាប់ជូននូវទឹកស្អាត ភ្លើងអគ្គិសនី បង្គន់អនាម័យ បន្ទប់ទឹក និងកន្លែងសង្គ្រោះបឋមក្នុងតំបន់នេះផងដែរ។

22550240_814803005367120_855440135344202517_o 22550422_814802842033803_6261636595382656127_o (1)

ក្រោយពីបញ្ចប់ការពិនិត្យទីតាំងព្រះរាជពិធីអុំទូក ឯកឧត្តមអភិបាលក៏បានឈាងចូលពិនិត្យទីតាំងរៀបចំកម្មវិធីបញ្ចុះបឋមសីលាសាងសង់ស្ពានបេតុង និងស្ពានដែកបេឡេឆ្លងទន្លេសាប ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ខាងមុខ៕