ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ដំណេីរការសាងសង់ស្ថានីយ៍បូមទឹកថ្មីបឹងត្របែក

ដំណេីរការសាងសង់ស្ថានីយ៍បូមទឹកថ្មីបឹងត្របែក

ថ្ងៃចេញផ្សាយ: Wednesday, May 25, 2016, 9:52 AM

រដូវភ្លៀងបានចូលមកដល់ ដំណេីរការសាងសង់ស្ថានីយ៍បូមទឹកថ្មី បឹងត្របែក កាន់តែជំរុញទាំងថ្ងៃ ទាំងយប់ !

គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកបឹងត្របែក សម្រេចបាន ៧០%នៃគម្រោង។ ស្ថានីយ៍ថ្មីនេះ បំពាក់មូ៉ទ័របូមទឹកចំនួន ១១គ្រឿង មានសមត្ថភាពបូមទឹកបាន ២៣,៣មែ៉ត្រគូបក្នុង១វិនាទី គឺកេីន៣ដង ធៀបនឹងស្ថានីយ៍ចាស់។

យើងសង្ឃឹមថា នាខែសីហា ឆ្នាំ២០១៦ខាងមុខ តំបន់ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌដូនពេញ នឹងមិនប្រឈមការលិចលង់ដូចមុនទៀតទេ។

13226732_570237579823665_5862058612241319453_n 13237714_570237573156999_8442823510654615620_n