ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ជំនួបរវាងឯកឧត្តមអភិបាល​ ជាមួយក្រុមប្រឹក្សាសកម្ម...

ជំនួបរវាងឯកឧត្តមអភិបាល​ ជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ

ថ្ងៃចេញផ្សាយ: Friday, February 12, 2016, 3:31 PM

សាលារាជធានីភ្នំពេញ សូមធានាជួយរកការងារឱ្យបងប្អូនពិការទាំងអស់ ប៉ុន្តែត្រូវបញ្ឈប់ការធ្វើអាជីវកម្មលើជនពិការតទៅទៀត។

ការងារសំខាន់ៗដែលយើងត្រូវធ្វើបន្តទៀត ជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការគឺ៖
១-គ្រប់គ្រងឱ្យបាននូវចំនួនជនពិការទាំងអស់ទូទាំងរាជធានីភ្នំពេញ ហើយកំណត់ឱ្យច្បាស់ពីអត្តសញ្ញាណរបស់ពួកគាត់ ថានៅតាមគ្រួសារ ឬនៅតាមអង្គការ បើពួកគាត់ចង់នៅមណ្ឌល យើងត្រូវបញ្ជូនទៅមណ្ឌលរបស់យើង ដោយមានការឧបត្ថម្ភ និងបីបាច់ថែរក្សាត្រឹមត្រូវ។
២-ពិនិត្យមើលឡើងវិញថា អង្គការណាខ្លះធ្វើការជាមួយជនពិការ មានច្បាប់ ឬអត់ច្បាប់ ហើយអង្គការដែលមានច្បាប់បានអនុវត្តគោលការណ៍របស់ខ្លួនហើយ ឬនៅ?
៣-រៀបចំបណ្ដុះបណ្ដាលទៅតាមសមត្ថភាពរបស់ពួកគាត់ ដើម្បីបន្ស៊ីជាមួយនឹងការងារផ្សេងៗ ហើយយើងអាចឱ្យគាត់រស់នៅក្នុងសង្គមដូចគេដូចឯងបាន។
៤-រដ្ឋបាលរាជធានីភ្នំពេញ នឹងជ្រើសរើសបងប្អូនពិការមួយចំនួន ដើម្បីមកបម្រើការងារជាមួយយើង ទៅតាមសមត្ថភាពរបស់ពួកគេ។

បងប្អូនពិការ! គាត់ពិតជាពិបាកម្យ៉ាងហើយ ដូច្នេះយើងគ្រប់គ្នាត្រូវតែចូលរួមលើកទឹកចិត្ត និងឱ្យតម្លៃចំពោះគាត់ មិនត្រូវយកគាត់ធ្វើជាអាជីវកម្ម ដើរច្រៀងតាមដងផ្លូវ ទីសាធារណៈនានានោះទេ៕

12688318_978943648808707_6124155607599383835_n 12745797_978943785475360_1869368743100899756_n