ទំព័រដើម  /  ព្រឹត្តិការណ៍​ និងសកម្មភាពផ្សេងៗ  /  ក្រុមការងារជំនាញបានចុះត្រួតពិនិត្យយានដ្ឋានកែច្ន...

ក្រុមការងារជំនាញបានចុះត្រួតពិនិត្យយានដ្ឋានកែច្នៃរថយន្ត

ថ្ងៃចេញផ្សាយ: Tuesday, February 13, 2018, 8:48 AM

នៅថ្ងៃ ច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ ក្រុមការងារជំនាញពាក់ព័ន្ឋ បានចុះត្រួតពិនិត្យយានដ្ឋានកែច្នៃរថយន្ត ១កន្លែង នៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម និងបានរកឃើញកំពុងកែច្នៃរថយន្តថ្មីចំនួន ២គ្រឿង ដោយផ្សារតម្លើងតទ្រុងឡើងកំពស់ខុសពីបទដ្ឋានបច្ចេកទេស។

ម្ចាស់យានដ្ឋាន បានធ្វើកិច្ចសន្យាបញ្ឈប់ និងរុះរើកាត់ទ្រុងចេញ ហើយក្រុមការងារសម្រេចផ្អាកការធ្វើអាជីវកម្មជាបណ្តោះអាសន្ន ដោយតម្រូវអោយម្ចាស់យានដ្ឋានត្រូវចូលរួមស្តាប់ការផ្សព្វផ្សាយបទដ្ឋានបច្ចេកទេសតាមអនុក្រិត្យលេខ ១៨០ ស្តីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងកែច្នៃរថយន្ត។

27788448_870991413081612_912084801323735592_o27907552_870991363081617_4442933193261278650_o27913049_870991303081623_5852944502552859929_o 27982886_870991266414960_3721785327514745740_o