Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  (Khmer) ឯកឧត្តម ឃួង ស្រេង ជួបសម្ដែងការគួរសម និង...

(Khmer) ឯកឧត្តម ឃួង ស្រេង ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម យាន ឈីវហួយ

Published Date: Friday, June 01, 2018, 9:54 PM

(Khmer)

នារសៀលថ្ងៃព្រហស្បតិ៍ ០២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម យាន ឈីវហួយ ( YUAN QIUHUI ) អនុប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មទីក្រុងផ្លូវសូត្រសមុទ្រ ( Sea and Land Silk Road City Alliance Business Council ) ស្ដីពីការស្វែងយល់ពីលទ្ធភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការអំពីការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យកាត់ដេរ ការសាងសង់សណ្ឋាគារ ការនាំចេញ-ចូលវិស័យកសិកម្ម។

គួរបញ្ជាក់ផងដែរថា ៖ sea and land silk road ឬ “គម្រោងផ្លូវសូត្រមាស” គឺ​ជា​​ការ​អភិវឌ្ឍ​​​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ទាំងតាម​ផ្លូវគោក និង​ផ្លូវទឹក តភ្ជាប់​ពី​ប្រទេស​មួយ​ទៅប្រទេសមួយ ដើម្បី​បង្កើត​ជាខ្សែបណ្តាញ​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ចាប់ពីចិន តភ្ជាប់​ទៅ​អាស៊ី និង​បន្ត​រហូត​ទៅដល់​តំបន់​អឺរ៉ុប និង​អាហ្វ្រិក ដោយគម្រោង​នេះ​ត្រូវ​ចំណាយ​លុយ​រហូត​ដល់​ទៅ​រាប់រយ​ពាន់លាន​ដុល្លារ ។

34054237_926619450852141_2596074389153775616_o 34117803_926617870852299_8884713977234325504_o