Home  /  News & Press Releases  /  Phnom Penh Capital News  /  Organized labor and poor communities

Organized labor and poor communities

Published Date: Thursday, May 21, 2015, 3:47 PM

(Khmer)

សហគមន៍ក្រីក្រប្រមាណជា ២៥០សហគមន៍ ក្នុងរាជធានីភ្នំពេញ កំពុងត្រូវបានយកចិត្តទុកដាក់ជាខ្លាំង ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ជីវភាពបងប្អូនក្នុងសហគមន៍ទាំងនេះ ឱ្យមានរបៀបរៀបរយល្អ។

នៅព្រឹកថ្ងៃនេះ ឯកឧត្តមអភិបាល ស្នើសុំប្តូរពាក្យថា សហគមន៍ក្រីក្រ ទៅជា សហគមន៍ថ្មី ព្រោះប្រជាពលរដ្ឋក្នុងសហគមន៍ភាគច្រើនគឺជាអ្នកមកពីតាមខេត្ត។

ក្នុងគោលបំណងរៀបចំ និងគ្រប់គ្រងសហគមន៍ថ្មីទាំងឡាយឱ្យមានរបៀបរៀបរយ សាលារាជធានីភ្នំពេញបានដាក់យន្តការ ៣ចំណុច៖
១/-ភាពជាដៃគូរវាងសាលារាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិល។
២/-ភាពជាដៃគូរវាងរដ្ឋបាលសាលារាជធានីភ្នំពេញ និងវិស័យឯកជន។
៣/-ភាពជាដៃគូរវាងសាលារាជធានីភ្នំពេញ និងទីក្រុងចំណងមេត្រីភាពនានា។

ដូច្នេះ បើអង្គការសង្គមស៊ីវិលទាំងឡាយណាដែលមានបំណងចង់ជួយប្រជាពលរដ្ឋពិតប្រាកដមែន សូមទំនាក់ទំនងមកសាលារាជធានីភ្នំពេញបាន ដើម្បីអនុវត្តការងារនេះ ឱ្យទទួលបានជោគជ័យ។