(Khmer) បន្ថែមភូមិ១៧ និងភូមិ២២ នៃសង្កាត់បឹងកក់ទី២ ជា”តំបន់លឿងទុំ” និងភូមិ២៣ នៃសង្កាត់បឹងកក់ទី២ និងភូមិ១០ នៃសង្កាត់បឹងសាឡាង ជា “តំបន់ក្រហម” ក្នុងខណ្ឌទួលគោក
Published Date: Friday, April 30, 2021, 11:17 AM
(Khmer)
ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការអនុវត្តសេចក្តីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពីការកំណត់ភូមិ១៧ និងភូមិ២២ នៃសង្កាត់បឹងកក់ទី២ ជា”តំបន់លឿងទុំ” និងភូមិ២៣ នៃសង្កាត់បឹងកក់ទី២ និងភូមិ១០ នៃសង្កាត់បឹងសាឡាង ជា “តំបន់ក្រហម” ក្នុងខណ្ឌទួលគោក បន្ថែមទៀត។
ផែនទីនៃការកំណត់បន្ថែមភូមិសាស្ត្រខាងលើ ជា “តំបន់លឿងទុំ” និង “តំបន់ក្រហម” ត្រូវបានភ្ជាប់មកជា មួយឧបសម្ព័ន្ធ នៃសេចក្តីសម្រេចនេះ។