Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ការបាក់ច្រាំងទន្លេនៅសង្កាត់ព្រែកតាសេក អ...

(Khmer) ការបាក់ច្រាំងទន្លេនៅសង្កាត់ព្រែកតាសេក អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យស្ថាបនាឡើងវិញនៅថ្ងៃស្អែកនេះ

Published Date: Tuesday, July 26, 2022, 1:25 PM

(Khmer)

img267223 img267226

 

 

 

 

 

            ការបាក់ច្រាំងទន្លេនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ហើយត្រូវពលរដ្ឋស្នើឱ្យអាជ្ញាធរជួយពន្លឿនការស្ថាបនាឡើងវិញឱ្យឆាប់នោះ ពេលនេះត្រូវបាន ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជំរុញឱ្យស្ថាបនាឡើងវិញនៅថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២២ស្អែកនេះហើយ ដើម្បីឆ្លើយតបទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ព្រោះតែគ្មានផ្លូវដើរចេញចូលផ្ទះរបស់ពួកគាត់។

            អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ខណៈពេលដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌជ្រោយចង្វា ចុះពិនិត្យមើលស្ថានភាពនៃការបាក់ច្រាំងទន្លេនៅសង្កាត់ព្រែកតាសេក នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានមានប្រសាសន៍លើកឡើងថា៖ ការបាក់ច្រាំងទន្លេនៅសង្កាត់ព្រែកតាសេកនេះ មន្ត្រីជំនាញត្រូវសិក្សាឱ្យបានម៉ត់ចត់ ហើយក្រុមការងារត្រូវធ្វើការអនុវត្តការងារ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ស្អែកនេះទៅ ដើម្បីដោះស្រាយកង្វល់ និងការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋ។

            លោក អឿ ស៊ីផុន ចៅសង្កាត់ព្រែកតាសេក បានមានប្រសាសន៍បញ្ជាក់ថា  ច្រាំងទន្លេដែលបាក់ចូលទៅក្នុងទន្លេនៅចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេកនេះ បានបាក់ចំនួន៣ដងជាបន្តបន្ទាប់គ្នា ប្រមាណជិត៥ខែមកហើយ ហើយក៏ត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋ សហការគ្នាទប់បណ្តោះអាសន្ន ដើម្បីកុំឱ្យបាក់ផ្ទះប្រជាពលរដ្ឋចូលទៅក្នុងទន្លេទៀត។

            ចំពោះមូលហេតុនៃការបាក់ច្រាំងទន្លេនេះ លោក អឿ ស៊ីផុន ក៏បានបញ្ជាក់ផងដែរថា គឺបណ្តាលមកពីដីជ្រាបទឹកចេញពីព្រែកតាគង់ ធ្វើឱ្យដីផ្នែកខាងក្រោមជ្រាយ ឈានទៅដល់ការបាក់តែម្តង។

            ចំពោះការងារដែលត្រូវអនុវត្ត ដោយសារតែទឹកទន្លេសាបនៅទាប គឺអាចដំណើរការលើការងារនេះបាន ដោយទី១ ត្រូវប្រើថ្មតូច ធំ ចាក់ទប់នៅបាតច្រាំងទន្លេ ទី២ កាយយកដីស្អុយចេញ ទី៣ ចាក់ខ្សាច់ក្រាលពីក្រោម និងទី៤ ចាក់ដីពីលើ បំពេញផ្លូវដែលបាក់នេះតែម្តង ហើយផ្លូវដែលបាក់នេះ មានប្រវែង៩០ម៉ែត្រ ត្រូវចាក់បំពេញ។

            នៅក្នុងឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ បានចូលមកជួប ឯកឧត្តមឃួង ស្រេង និងបានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺបានជួយទប់ច្រាំងទន្លេដែលបាក់នេះឡើងវិញ៕img2672212

img267222 img267221 img267224 img267225 img2672210 img267229 img2672212 img2672211 img2672213 img2672214 img2672216 img267227 img2672215 img2672217 img2672220 img2672221 img2672219 img2672218 img2672222