Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ស្ថានភាពទឹកជំនន់នៅតាមដងស្ទឹងព្រែកត្នោត ...

(Khmer) ស្ថានភាពទឹកជំនន់នៅតាមដងស្ទឹងព្រែកត្នោត នៅរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១នេះ មានលក្ខណៈនឹង ហើយនឹងឈានទៅដល់ការស្រកចុះបណ្តើរៗហើយ

Published Date: Wednesday, October 27, 2021, 10:01 AM

(Khmer)

img2610216 img2610211

 

 

 

 

 

          ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ស្ថានភាពទឹកជំនន់នៅតាមដងស្ទឹងព្រែកត្នោត នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១​នេះ មានលក្ខណៈនឹង ហើយនឹងឈានទៅដល់ការស្រកចុះបណ្តើរៗ ។  ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រសួងធនធនទឹក អាជ្ញាធរទន្លេសាប និងកងអង្គរក្សសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តធ្វើសកម្មភាពទប់ទំនប់  ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ ឱ្យបាននូវការបាក់ទំនប់ បង្កគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋ។

            ការបញ្ជាក់បែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង ខណៈដែល ឯកឧត្តមដឹកនាំអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ទប់ទំនប់ការពារទឹកជំនន់តាំងពីព្រឹករហូតមកដល់ល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។

           ឯកឧត្តមបានបញ្ជាក់ផងដែរថា គិតមកដល់រសៀលថ្ងៃនេះ គឺស្ថានភាពទឹកនៅកំពង់ស្ពឺបានស្រកចុះចំនួន២ហ៊ុនហើយ ដោយឡែកសម្រាប់នៅរាជធានីភ្នំពេញយើងវិញ ស្ថានភាព​ទឹកមានស្ថានភាពនឹង។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ នៅតែសហការជាមួយនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលមានទាំង ក្រសួងធនធានទឹក ក៏ដូចជាកងអង្គរក្សរបស់សម្ដេចតេជោ ហ៊ុន សែន នៅតែបន្តទប់ទំនប់នេះ ដើម្បីការពារ ការបាក់ នាំឱ្យមានគ្រោះមហន្តរាយដល់បងប្អូនប្រជាពលរដ្ឋ ។

            ពាក់ព័ន្ធនឹងបញ្ហាទឹកជំនន់នេះដែរ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដង្កោ បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ទល់ជាមួយនឹងស្ថានភាពទឹកដែលបានហក់ឡើងឡើងនេះ ប្រមាណជា១សប្តាហ៍មកហើយ ដោយត្រៀមធ្វើការបញ្ជូនកុមារ ក្មេងតូចៗ នឹងចាស់ជរាទៅកាន់ទីទួលសុវត្ថិភាព ដើម្បីការពារអាយុជីវិតពួកគាត់ឱ្យបានគង់វង់ ទៅតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

img261021231 img26102130 img26102122 img26102129 img26102123 img26102121 img26102120 img26102119 img26102127 img26102110 img26102113 img26102114 img26102111 img26102112 img26102118 img26102117 img26102128 img26102126 img26102125 img26102124 img26102116 img26102115 img2610219 img2610218 img2610215 img2610214