Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដ...

(Khmer) អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានជួបពិភាក្សារកដំណោះស្រាយ ជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅបុរីវីអាយភី

Published Date: Monday, June 26, 2023, 3:21 PM

(Khmer)

img2562316 img2562311

 

 

 

 

 

             អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានជួបពិភាក្សា រកដំណោះស្រាយ ជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅបុរីវីអាយភី ក្រោយពីមានបុគ្គលមួយក្រុមបានចុះវាស់វែង និងបាញ់ថ្នាំទៅលើលំនៅឋានផ្ទះល្វែងរបស់ពួកគាត់ចំនួន៥ល្វែង នៅក្នុងបុរី VIP ស្ថិតនៅភូមិម៉ឺន្ក្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ជាមួយនិងការបង្ខំអោយពួកគាត់ចាកចេញ។

            ការពិភាក្សារកដំណោះស្រាយរបស់ ឯកឧត្ដម ឃួង ស្រេង ជាមួយបងប្អូនប្រជាពលរដ្ឋតំណាងឱ្យប្រជាពលរដ្ឋមានបញ្ហាជាមួយក្រុមហ៊ុនបុរី VIP ជាច្រើនរូប បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

            ប្រជាពលរដ្ឋរស់នៅផ្ទះល្វែងបុរីវីអាយភីប្រមាណ៥ល្វែងត្រូវបានជនមួយក្រុម ចុះទៅធ្វើការវាស់វែងលំនៅដ្ឋានរបស់ពួកគាត់ និងបានបង្ខំឱ្យពួកគាត់ចាកចេញពីបុរីវីអាយភីនេះ។ ជុំវិញបញ្ហានេះប្រជាពលរដ្ឋបាននាំគ្នាមក  ផ្តល់ដំណឹងជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអោយរដ្ឋបាលរាជធានីជួយអន្តរាគមន៍ដោះស្រាយ ដោយសារតែមានវិវាទនេះ រដ្ឋបាលរាជធានីភ្នំពេញ បានព្យាយាមដោះស្រាយជាច្រើនលើកច្រើនសាររួចមកហើយនោះ។

            ពាក់ព័ន្ធនឹងបញ្ហាខាងលើ នៅព្រឹកថ្ងៃអាទិត្យទី២៥ មិថុនានេះ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានចុះមកជួបផ្ទាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅសាលារាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយជូនពួកគាត់។ ជាលទ្ធផល ឯកឧត្ដម ឃួង ស្រេងបានសម្រេចអនុញ្ញាតអោយប្រជាពលរដ្ឋ ដែលត្រូវគេវាស់វែងលំនៅដ្ឋាននិងបានបង្ខំឱ្យពួកគាត់ចាកចេញពីបុរីនោះ រស់នៅជាធម្មតាវិញ ដោយរងចាំការដោះស្រាយរបស់និយ័តករ អាជីវកម្ម អចលវត្ថុ និងបញ្ចាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលរាជធានីភ្នំពេញ៕

img2562317 img2562318 img2562319 img2562320 img2562321 img2562322 img2562323 img2562324 img2562315 img2562314 img2562313 img2562312 img256234 img2562310 img256239 img256238 img256237 img256236 img256235 img256233 img256232 img256231