Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ...

(Khmer) ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ធ្វើដំណើរថ្មើរជើងផង ជិះម៉ូតូផង ចុះត្រួតពិនិត្យ និងបញ្ជាផ្ទាល់ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយ ដោយទឹកជំនន់ស្ទឹងព្រែកត្នោត

Published Date: Tuesday, October 26, 2021, 8:28 AM

(Khmer)

img2510213 img2510211

 

 

 

 

 

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ធ្វើដំណើរថ្មើរជើងផង ជិះម៉តូផង ពេញមួយថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីចុះត្រួតពិនិត្យ និងបញ្ជាផ្ទាល់ដល់អាជ្ញាធរ និងមន្ត្រីជំនាញ ដោយប្រើប្រាស់អស់គ្រប់មធ្យោបាយ ធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវការបាក់ទំនប់សណ្តស្ទឹងព្រែកត្នោត។

នៅល្ងាចថ្ងៃដដែលនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានជិះម៉ូតូដោយខ្លួនឯង ចុះពិនិត្យស្ថានភាព ទឹកនៅតាមបណ្តាយសណ្តស្ទឹង និងបានបញ្ជាកងកម្លាំង និងមន្ត្រីជំនាញទប់ស្កាត់ការហូរច្រោះរុននាគ នៅលើ ទំនប់ស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ និងសង្កាត់ព្រៃស ខណ្ឌដង្កោ ដែលអាចបង្កឱ្យមាន ហានិភ័យដល់ការបាក់ទំនប់ការពារទឹកជំនន់នេះបាន បើមិនមានវិធានការទាន់ពេល។

បើតាមការបញ្ជាក់ពីមន្ត្រីជំនាញបានឱ្យដឹងថា ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត គិតមកនៅត្រឹមល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ មិនមានអ្វីប្រែងប្រួលឱ្យធ្ងន់ធ្ងរនូវឡើយទេ ដោយសារតែក្រោមការដឹកនាំបញ្ជា ផ្ទាល់ពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ ការងារទប់ស្កាត់គ្រោះមហន្តរាយនេះ យើងបានប្រើប្រាស់កម្លាំងសរុប អនុវត្តការងារភ្លាមៗ ទាំងការទប់ទំនប់ឱ្យបានខ្ពស់ វិធានការទប់ស្កាត់ទឹកហូរច្រោះតាមរុននាគ ជាមួយនឹងការ ត្រៀមលក្ខណៈទុកជាមុនក្នុងរយៈពេលវែង។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តម ឃួង ស្រេង នៅតែដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអាជ្ញាធរ និងកងកម្លាំង ទាំងអស់ត្រូវតែនៅជាប់ជាមួយប្រជាពលរដ្ឋ ពេលមានហានិភ័យអ្វីកើតឡើង យើងអាចដោះស្រាយឆ្លើយតប ជួយ សង្គ្រោះយបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយើងមិនបានដឹង និងមិនបាន ដោះស្រាយនោះឡើយ៕

img2510212 img2510214 img2510215 img2510217 img2510218 img2510219 img25102110 img25102111 img25102112 img25102113 img25102114 img25102115 img25102116 img25102117 img2510216 img25102118 img25102119 img25102120 img251021121 img251021122 img251021123 img251021124