(Khmer) អាជ្ញាធរបានសម្រេចជ្រើសរើសយកទីតាំងស្ដាតអូឡាំពិក សាលាកូរ៉េកប់ស្រូវ( វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC ) ជាកន្លែងសម្រាកព្យាបាលកំរិតស្រាលអ្នកផ្ទុកមេរោគកូវីដ-១៩
Published Date: Saturday, April 24, 2021, 10:13 PM
(Khmer)
អាជ្ញាធរបានសម្រេចយកទីតាំង សាលាកូរ៉េកប់ស្រូវ ( វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC ) និង ពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ធ្វើជាកន្លែងសម្រាកព្យាបាលកំរិតស្រាលអ្នកផ្ទុកមេរោគកូវីដ-១៩ ក្រោយពីបានសម្រេចជ្រើសរើសយកកន្លែងហូបការដឹព្រីមៀរ សែនសុខ និងវិមានពិភពថ្មីសែនសុខ សម្រាប់សម្រាកព្យាបាលជំងឺកូវីដ-១៩ ដែលមានគ្រែប្រមាណ ២.០០០គ្រែ រួចហើយ។
ការសម្រេចបន្ថែមកន្លែងសម្រាកព្យាបាលកំរិតស្រាលអ្នកផ្ទុកមេរោគកូវីដ-១៩នេះ ធ្វើឡើងនារសៀលថ្ងៃសៅរ៍ទី២៤ ខែមេសា ឆ្នាំ២០២១នេះ ខណៈដែល ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញអមដំណើរ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះពិនិត្យការរៀបចំទីតាំងត្រៀមដាក់អ្នកជំងឺកូវីដ-១៩ នៅទីតាំងខាងលើ ខណៈដែលជម្ងឺនេះ មិនត្រឹមតែមិនថមថយនោះទេ តែវាបានពង្រីកខ្លួនកាន់តែខ្លាំងក្លាឡើងថែមទៀត។
ទោះបីជាយ៉ាងណាក្តី សម្រាប់ចំនួនគ្រែដែលអាចផ្ទុកអ្នកជំងឺមានចំនួនប៉ុន្មាននោះ នៅមិនទាន់ត្រូវបានអាជ្ញាធរបញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះកំពុងស្ថិតក្នុងការត្រួតពិនិត្យរៀបចំសិន៕