Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ចាប់ពីពេលនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ ឈ...

(Khmer) ចាប់ពីពេលនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ ឈប់ធ្វើពិធីចែកអំណោយទៀតហើយ តែអាជ្ញាធរនឹងនាំយកអំណោយជូនពលរដ្ឋមានជីវភាពខ្វះខាត ទៅដល់មុខផ្ទះតែម្តង

Published Date: Saturday, April 24, 2021, 8:30 PM

(Khmer)

img240421f17 img240421f5

 

 

 

 

 

           ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអះអាងថា ៖ ចាប់ពីពេលនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ នឹងឈប់ធ្វើពិធីចែកអំណោយទៀតហើយ តែអាជ្ញាធរ នឹងនាំយកអំណោយចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ទៅដល់មុខផ្ទះតែម្តង ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះកាន់តែរីករាលដាលធំឡើងៗ គួរឱ្យព្រួយបារម្ភណ៍។

            នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែល ឯកឧត្តម នាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរានី ហ៊ុនសែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ និងមានជីវភាពខ្វះខាតចំនួនជាង ៨០០គ្រួសារ នៅខណ្ឌ ដូនពេញ នារសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ។

            ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាអត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ទាំងអស់គ្នា ខណៈដែលរដ្ឋាភិបាល បិទខ្ទប់ភូមិដ្ឋាន២សប្តាហ៍នេះ។ ឯកឧត្តមថា បើបងប្អូនចូលរួមជាមួយរាជរដ្ឋាភិបាលអោយបានល្អប្រសើរជុំវិញការបិទខ្ទប់ រហូតកាត់ផ្ដាច់ជម្ងឺកូវីដ-១៩បាន នោះរដ្ឋាភិបាលនឹងបើកក្រុងឡើងវិញបានឆាប់រហ័សផងដែរ។

            ឯកឧត្តម ឃួង ស្រេង បញ្ជាក់ផងដែរថា ៖ចាប់ពីពេលនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ លែងធ្វើពិធីចែកអំណោយទៀតហើយ ពោលគឺអាជ្ញាធររបស់យើងនឹងនាំយកអំណោយនេះទៅជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដល់មុខផ្ទះតែម្តង ។

            គួរបញ្ជាក់ថា អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋនៅខណ្ឌដូនពេញនេះ មានចំនួន៨១៧គ្រួសារ ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចំនួន៣ គឺសង្កាត់វត្តភ្នំ សង្កាត់ផ្សារចាស់ និងសង្កាត់ផ្សារថ្មីទី២ ដោយក្នុងមួយគ្រួសារ អង្ករចំនួន២៥គីឡូក្រាម មីមួយកេស ត្រីខមួយយួរ៕

img240421f18 img240421f15 img240421f14 img240421f13 img240421f3 img240421f1 img240421f21 img240421f4 img240421f19 img240421f20 img240421f7 img240421f10 img240421f5 img240421f6 img240421f11 img240421f9 img240421f2 img240421f8 img240421f16 img240421f12