Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្ដម ឃួង ស្រេង ផ្ដាំផ្ញើទៅដល់កីឡាករ...

(Khmer) ឯកឧត្ដម ឃួង ស្រេង ផ្ដាំផ្ញើទៅដល់កីឡាករ កីឡាការិនីអុំទូកទាំងអស់មិនអោយមានអំពើហិង្សាកើតឡើងផ្តើមចេញពីពាក្យសំដី «ទូកចាញ់ នៅមនុស្ស»

Published Date: Thursday, November 23, 2023, 2:10 PM

(Khmer)

img2311233 img2311238

 

 

 

 

 

          ខ្លឹមសារសំខាន់ៗរបស់ ឯកឧត្ដម  ឃួង ស្រេង អភិបាល  នៃ គណៈអភិបាល រាជធានីភ្នំពេញ  ក្នុងពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខណៈ ឯកឧត្តម និងលោកជំទាវ អញ្ជើញជាអធិបតីភាពក្នុងពិធីនេះ នាព្រឹកថ្ងៃទី២៣ ខែវិច្ជិកា ឆ្នាំ២០២៣ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ឯកឧត្ដម  ឃួងស្រេង  ផ្ដាំផ្ញើទៅដល់កីឡាករ កីឡាការិនីអុំទូកទាំងអស់ នៅក្នុងអំឡុងនៃការប្រកួតអុំទូក នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែខាងមុខនេះ ហាមដាច់ខាតមិនអោយមានអំពើហិង្សាកើតឡើងផ្តើមចេញពីពាក្យសំដី «ទូកចាញ់ នៅមនុស្ស» កិច្ចការនេះ យើងក៏បានអោយអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធក៏ដូចជាអ្នកគ្រប់គ្រងកីឡាករ កីឡាការិនី ធ្វើការណែនាំបន្ត។

          សម្រាប់កីឡាករ ឆ្នាំនេះចាញ់គេ ឆ្នាំក្រោយមិនប្រាកដថាចាញ់ទេ យើងត្រូវតែប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត នោះនឹងទទួលបានជោគជ័យ។

          សម្រាប់កីឡាករ កីឡាការិនីទាំងអស់ សូមរក្សាកម្លាំងដើម្បីប្រកួតយកជ័យជំនះ ហើយអ្នកគ្រប់គ្រងចំណុះទូកទាំងអស់ក៏ត្រូវតែមើលថែកីឡាករ  កុំឲ្យគាត់ដើរលេងយប់ជ្រៅ ហូបចុកគ្រឿងស្រវឹងដែរធ្វើឲ្យប៉ះពាល់ដល់ទៅដល់កម្លាំង។

          ពិធីបុណ្យអុំទូកធ្វើឡើងដើម្បីរំលឹកទៅដល់គុណបុព្វបុរសខ្មែរយើងពីជំនាន់ដើម ពិសេសរំលឹកទៅដល់កងទ័ពជើងទឹក ដែលបានការពារមហានគររបស់យើងបានរឹងមាំនាសម័យនោះ។

          ពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣នេះ គឺជាឆ្នាំទី១នៃអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយប្រទេសកម្ពុជាយើងទទួលជោគជ័យយ៉ាងធំធេងលើការគ្រប់គ្រងជំងឺរាលកូវីដ-១៩។

          អនុវត្តតាមអនុសាសន៍ការណែនាំរបស់សម្ដេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  នៃ ព្រះរាជាណាចក្រកម្ពុជា  គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដែលមកលេងបុណ្យអុំទូកនៅឆ្នាំនេះ ពោលគឺធ្វើយ៉ាងណាឲ្យព្រះរាជពិធីបុណ្យអុំទូកនេះ ទទួលបាននូវភាពរលូននិងជោគជ័យ។

          សមិទ្ធផលដ៏ធំធេងនេះកើតចេញពីប្រទេសមានសន្តិភាពពេញលេញ ក្រោយពីកម្ពុជាបានបាត់បង់ជាង ៥០០ឆ្នាំមកហើយនោះ។

          * ក្រៅពីការសំណេះសំណាលជាមួយកីឡាករ កីឡាការិនីអុំទូក ឯកឧត្ដម  ឃួង ស្រេង ក៏បាននាំនូវអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនកីឡាករកីឡាការិនី ចំណុះទូកទាំង៤៤ទូកផងដែរ ដែលក្នុងកីឡាករ កីឡាការិនីម្នាក់ៗ ទទួលបាន អាវនិងមួកពីរកំផ្លេ ជាមួយនឹងថវិកា ៣ម៉ឺនរៀល។

សូមបញ្ជាក់ថា៖សម្រាប់រាជធានីភ្នំពេញ មានទូក “ង” ដែលចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចំនួន៤៤ទូក ក្នុងនោះទូកអុំអន្តរជាតិចំនួន១២ទូក ទូកអុំបុរសមានចំនួន២៥ទូក និងទូកចែវចំនួន៧ទូក៕

img23112313 img23112311 img23112316 img23112314 img23112318 img23112317 img23112315 img23112312 img2311239 img23112310 img2311231 img2311235 img2311236 img2311234 img2311237 img2311232 img23112319 img23112320 img23112321 img23112322 img23112323 img23112324 img23112325 img23112326 img23112327 img23112328 img23112329 img23112330 img23112331 img23112332 img23112333 img23112334