Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យទ...

(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងបិទខ្ទប់នៅផ្លូវជាតិលេខ៤ ក្នុងខណ្ឌ កំបូល ដើម្បីពង្រឹងកម្លាំងក្នុងការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល

Published Date: Wednesday, April 21, 2021, 2:45 PM

(Khmer)

news210421b6 news210421b18

 

 

 

 

 

            អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យទីតាំងបិទខ្ទប់នៅផ្លូវជាតិលេខ៤ មុខវត្តស្ងួនពេជ្រ និងអូដឹម ក្នុងសង្កាត់កំបូល ខណ្ឌកំបូល ដើម្បីពង្រឹងកម្លាំងដែលបាននឹងកំពុងឈរជើងនៅគោលដៅនោះ អោយមានភាពរឹងមាំ និងម៉ឺងម៉ាត់បំផុត ជុំវិញការអនុវត្ត សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ក្នុងរយៈពេល១៤ថ្ងៃ អោយទទួលបានជោគជ័យ ពោលគឺកាត់ផ្តាច់អោយបានការរីករាលដាលនៃជំងឺកូវីដ-១៩។

            ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនៃការចុះពិនិត្យនៅមុខវត្តស្ងួនពេជ្រ បានណែនាំអោយអាជ្ញាធរ និងកងកម្លាំង ដែលឈរជើងនៅទីនោះ សម្រួលចរាចរណ៍ចំពោះយានយន្តដែលមានសិទ្ធិក្នុងការឆ្លងកាត់អោយបានលឿន ជៀសវាងការកកស្ទះចរាចរណ៍។

            ឯកឧត្តម បានណែនាំទៅអាជ្ញាធរខណ្ឌកំបូលថា ចំពោះរថយន្ត ដែលមានសិទ្ធិអាច ចេញ ចូល បាន ពិសេស រថយន្តកុងទីន័រ អោយចេញពីក្រៅក្រុងទៅ។ ចំពោះរថយន្តចូលក្រុង ត្រូវពិនិត្យអោយបានល្អិតល្អន់ ពោលគឺ អោយចូលតែចំពោះរថយន្តដឹកគ្រឿងឧបភោគបរិភោគ និងត្រូវណែនាំអោយពួកគាត់ដឹកចូលពេលយប់។ ចំពោះរថយន្តទេសចរណ៍គឺអោយពួកគាត់ត្រឡប់ក្រោយវិញ។ តែបើពួកគាត់នៅតែរឹងទទឹង មិនព្រមស្តាប់តាមការណែនាំ យើងត្រូវធ្វើការត្រួតពិនិត្យ ហើយបើពិនិត្យទៅ មិនមានឯកសារពាក់ព័ន្ធក្នុងការធ្វើដំណើរ ក្នុងអំឡុងបិទខ្ទប់នេះទេ គឺត្រូវឃាត់ទុកហើយពិន័យទៅតាមច្បាប់ ទើបអោយពួកគាត់ត្រឡប់ក្រោយវិញ។

            ឯកឧត្តម ឃួង ស្រេង ក្នុងអំឡុងបិទខ្ទប់រាជធានីភ្នំពេញនេះ ឯកឧត្តមតែងបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចាកចេញពីផ្ទះអោយសោះ បើមិនមានការងារចាំបាច់ឬបន្ទាន់ផ្សេងទៀតទេ ពោលគឺត្រូវ ស្តាប់ និងអនុវត្តអោយបានល្អទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាបំបាត់ការឆ្លងជំងឺ covid-19អោយបាន ក្នុងរយៈពេល១៤ថ្ងៃនៃការបិទខ្ទប់រាជធានីភ្នំពេញនេះ៕

news210421b15 news210421b14 news210421b10 news210421b11 news210421b1 news210421b12 news210421b5 news210421b13 news210421b4 news210421b2 news210421b8 news210421b7