Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) មានពលរដ្ឋជាច្រើនបាននាំគ្នាទៅចាក់ វ៉ាក់ស...

(Khmer) មានពលរដ្ឋជាច្រើនបាននាំគ្នាទៅចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ទៅតាមទីតាំងដែលបានរៀបចំរួច ដោយគណៈកម្មការចំពោះកិច្ច

Published Date: Wednesday, April 21, 2021, 2:33 PM

(Khmer)

news210421a1 news210421a2

 

 

 

 

 

            អនុវត្តតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅព្រឹកថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២១នេះ គេបានឃើញបងប្អូនប្រជាពលរដ្ឋជាច្រើន បាននាំគ្នាទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ នៅតាមទីតាំងមួយចំនួនដែលបានរៀបចំរួច ដោយគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងនោះគេបានឃើញទីតាំងជាច្រើនមានបងប្អូនប្រជាពលរដ្ឋបានសម្រុកទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២នេះ។

            គួរបញ្ជាក់ដែរថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានធ្វើការផ្អាកជាបណ្ដោះអាសន្ននូវការចាក់វ៉ាក់សាំងនេះ ចំនួនបីថ្ងៃ ដើម្បីរៀបចំទីតាំងចាក់វ៉ាក់សាំងតាមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ឱ្យបានត្រឹមត្រូវ ងាយស្រួលបងប្អូនប្រជាពលរដ្ឋយើងមកទទួលចាក់វ៉ាក់សាំងដូសទី២ ចៀងវាងការធ្វើដំណើរឆ្លងកាត់ពីខណ្ឌមួយ ទៅខណ្ឌមួយ ដែលបង្កឲ្យមានហានិភ័យខ្លាំងចំពោះការឆ្លងជំងឺកូវីដ-១៩ ហើយចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ គណៈកម្មការបានបើកឱ្យដំណើរការនៃការចាក់វ៉ាក់សាំងដូសទី២នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានចាក់លើកទីមួយរួច៕

news210421a5 news210421a4 news210421a6news210421a3

news210421a12

news210421a9 news210421a8 news210421a10 news210421a13 news210421a7news210421a11