Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) “កម្មវិធីបាញ់កាំជ្រួច អបអរសាទរខួបលើកទី៧...

(Khmer) “កម្មវិធីបាញ់កាំជ្រួច អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន” នៅមុខព្រះបរមរាជវាំង

Published Date: Monday, November 20, 2023, 9:52 AM

(Khmer)

img19112312 img1911231

 

 

 

 

 

             “កម្មវិធីបាញ់កាំជ្រួច អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន” រៀបចំដោយសមាគមជប៉ុន-កម្ពុជា ក្រោមវត្តមាន ឯកឧត្ដម  ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ  ជា  ស៊ីណា  ឃួង ស្រេង  តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និង លោកជំទាវ បណ្ឌិត  ពេជ  ចន្ទ មុន្នី  ហ៊ុន ម៉ាណែត  និង ឯកឧត្ដម  អ៊ូអិណូ អាត់ស៊ូស៊ី UENO At sushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម  តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខបរមរាជវាំង។

            ឯកឧត្ដម  ឃួង ស្រេង  តាមរយៈព្រឹត្តិការនេះ ពិតជាបានចូលរួមចំណែកបន្ថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិករក្នុងភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ “កម្ពុជា-ជប៉ុន” ឱ្យកាន់តែមានប្រសិទ្ឋភាព និងប្រកបដោយផ្លែផ្កា។ កម្ពុជា និងជប៉ុនបានភ្ជាប់ទំនាក់ទំនងការទូតទ្វេភាគីរវាងគ្នាចាប់តាំងពីថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣។ ផ្តើមចេញពីទំនាក់ទំនងការទូតរយៈពេល ៧០ឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងទីក្រុងសម្ព័ន្ធមេត្រីកាន់តែមានភាពស៊ីជម្រៅ ស្អិតរមួតលើគ្រប់វិស័យចាប់តាំងពីកម្រិត“កិច្ចសហប្រតិបត្តិការទ្វេភាគី” រហូតដំឡើងដល់កម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣. បន្ទាប់ពីជំនួបកំពូលទ្វេភាគីរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម  គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្តី នៃប្រទេសជប៉ុន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

            នៅរាជធានីភ្នំពេញ មិត្តជប៉ុន បានផ្តល់នូវជំនួយអភិវឌ្ឍន៍ផ្លូវការលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនដែលមានដូចជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី១ រហូតដល់ជំហានទី៤, គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក, គម្រោងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យ តាមរយៈការផ្ដល់រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួច, គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍, គម្រោងជំនួយក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជាដើម។ បន្ថែមលើនេះ ក្នុងវិស័យឯកជន ទំហំពាណិជ្ជកម្មកម្ពុជា- ជប៉ុន ក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះនៅរាជធានីភ្នំពេញ ក្រុមហ៊ុន ស៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ដែលជាក្រុមហ៊ុនរបស់វិនិយោគិនជប៉ុន បានបណ្ដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍ ផ្សារទំនើប ចាប់តាំងពីគម្រោងទី១ រហូតដល់គម្រោងទី៣ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ខ្មែរគ្រប់មជ្ឈដ្ឋាន។

            សម្រាប់ការរៀបចំ “កម្មវិធីបាញ់កាំជ្រួច អបអរសាទរខូបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន” នាឱកាសនេះ គឺមិនត្រឹមតែធ្វើឡើងដើម្បីអបអរសាទរខូបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត និងខូបលើកទី១០ នៃភាពជាដៃគូយុទ្ធសាស្រ្តរវាង “កម្ពុជា-ជប៉ុន” ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាលានុវត្តភាពថ្មីមួយទៀត សម្រាប់ការស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅ និងជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដើម្បីឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព និងសាមគ្គីភាព សម្រាប់ជាគុណប្រយោជន៍នៃប្រជាជាតិយើងទាំងពីរ ក្នុងស្មារតីផ្តល់ការឧបត្ថម្ភគាំទ្រ និងការជួយគ្នាទៅ វិញទៅមកលើគ្រប់វិស័យ។

            ឯកឧត្ដម  អ៊ូអិណូ អាត់ស៊ូស៊ី UENO At sushi ថ្ងៃនេះ ជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន”។ កម្មវិធីនេះធ្វើឡើង ដើម្បីរំលឹកពីខួប មិនត្រឹមតែជាទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ តែក៏ជាទំនាក់ទំនងរវាងក្រុមហ៊ុនឯកជន និងអង្គការនានារបស់ជប៉ុនអោយកាន់តែរឹងមាំថែមទៀត។  ថ្ងៃនេះពិតជាបង្ហាញអោយឃើញកាន់តែច្បាស់ ពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាង”កម្ពុជា-ជប៉ុន សូមអោយទំនាក់ទំនងនេះកាន់តែរឹងមាំថែមទៀត៕

img19112311 img19112310 img1911239 img1911238 img1911237 img1911236 img1911235 img1911234 img1911233 img1911232 img19112313 img19112315 img19112316 img19112318 img19112320 img19112321 img19112325 img19112324 img19112323 img19112322 img19112326 img19112327 img19112328 img19112329 img19112337 img19112341 img19112336 img19112334 img19112340 img19112339 img19112330 img19112338 img19112333 img19112332 img19112344 img19112345 img19112347 img19112348 img19112349 img19112350 img19112351 img19112354