Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំផ...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំផែនការ ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនអ្នករត់ម៉ូតូកង់បី និង Passapp និងកមម្មករសំណង់នៅក្នុងរាជធានី

Published Date: Friday, April 16, 2021, 2:16 PM

(Khmer)

img160421a15 img160421a12

 

 

 

 

 

           រដ្ឋបានរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំផែនការ ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនអ្នករត់ម៉ូតូកង់បី និង Passapp នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្រៅពីនេះ កម្មករសំណង់នៅក្នុងសមាគមន៍ និងនៅក្រៅសមាគមន៍ ក៏ត្រូវបានគិតគូរពីរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដើម្បីឲ្យពួកគាត់ទទួលបានការចាក់វ៉ាក់សាំងទាំងអស់គ្នា ។

            នេះបើតាមការលើកឡើងរបស់ ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ។

            ឯកឧត្តម កើត ឆែ បានមានប្រសាសន៍លើកឡើងថា នេះជាការគិតគូររបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យបងប្អូនអ្នករត់ម៉ូតូកង់បី និង Passapp ព្រមទាំងកម្មករសំណង់ទាំងអស់នៅក្នុងរាជធានីភ្នំពេញ បានទទួលការចាក់វ៉ាក់សាំងទាំងអស់គ្នា។

            ឯកឧត្តម បន្តថា ៖ ការបើកកិច្ចប្រជុំនេះឡើង គឺដើម្បីរៀបចំជាផែនការមួយ ដើម្បីចាក់វ៉ាក់សាំងជូនទៅដល់បងប្អូនអ្នកម៉ូតូកង់បី និងបងប្អូនដែលជាកម្មករសំណង់ ហើយអ្វីដែលជាការចង់បាននៅក្នុងកិច្ចប្រជុំនេះ គឺចង់ឱ្យបងប្អូនអ្នករត់ម៉ូតូកង់បី និង Passapp ដែលរកទទួលទាននៅក្នុងរាជធានីភ្នំពេញ បានទៅចុះឈ្មោះនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានការចាក់វ៉ាក់សាំង ក្រោមការរៀបចំរបស់អាជ្ញាធរ ដែលរក្សាបាននូវគម្លាតសុវត្ថិភាពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

img160421a3 img160421a13 img160421a11 img160421a14 img160421a10 img160421a1 img160421a8 img160421a7 img160421a5 img160421a4