Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) សប្បុរសជនបន្តផ្តល់អំណោយ ជូនរដ្ឋបាលរាជធា...

(Khmer) សប្បុរសជនបន្តផ្តល់អំណោយ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

Published Date: Wednesday, April 14, 2021, 11:11 AM

(Khmer)

img1404212m2 img1404212m1

 

 

 

 

 

             អំណោយដែលមាន ដូចជាអង្ករ ទឹកសុទ្ធ មី អាកុល និងម៉ាស់រាប់ម៉ឺន ត្រូវបានក្រុមហ៊ុន ម៉ន ដានី ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩នៅរាជធានីភ្នំពេញ។

ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានី បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សា   រាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ក្រុមហ៊ុន ដែលបានជួយមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ ដែលកំពុងឆ្លងយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ឯកឧត្តមបន្តថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន នឹងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាត់ពីមេរោគកូវីដ-១៩។

អំណោយដែលប្រគល់ជូននេះរួមមាន៖ អង្ករ៥០០បាវ (ក្នុង១បាវ២០គីឡូក្រាម) ទឹកសុទ្ធ ២០កេស មី ចំនួន១០កេសធំ អាកុលចំណុះ១២០មីលីលីត្រ ចំនួន១០កេស ម៉ាស់ ចំនួន១០កេស (២៥០០ម៉ាសក្នុង១កេស) ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩៕