Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) គ្រឹះស្ថានសិក្សា ជាឆ្អឹងខ្នងដ៏រឹងមាំរបស...

(Khmer) គ្រឹះស្ថានសិក្សា ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ដែលជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកសាងប្រទេស

Published Date: Tuesday, January 14, 2025, 3:00 PM

(Khmer)

img1401254 img1401251

នាព្រឹកថ្ងៃទី១៤ ខែមករា​ ឆ្នាំ​២០២៥នេះ ឯកឧត្តម ឃួង ស្រេង​ អភិបាល​នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទ​សន្និបាត​បូកសរុប​វាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ឆ្នាំ​សិក្សា​២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ ចូលរួមជាង៥០០នាក់។

          ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ គ្រឹះស្ថានសិក្សាជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ដែលជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកសាងប្រទេស។ ឯកឧត្ដម​ ឃួង ស្រេង ក្នុងឱកាសនោះក៏បានស្នើឱ្យលោកគ្រូ អ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវពន្យល់សិស្សានុសិស្សអោយបានយល់ពីតម្លៃសន្តិភាព ដែលសម្តេចតេជោហ៊ុន សែន រកបានមកដោយលំបាក ដើម្បីឱ្យពួកគាត់បានចូលរួមរក្សាសន្តិភាពនេះអោយបានគង់វង់។ ជាមួយគ្នានេះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឱ្យលោកគ្រូ អ្នកគ្រូ ចូលរូមជាមួយអាជ្ញាធរខណ្ឌទាំង១៤ ក្នុងការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ការចូលរួមចលនាប្រលងប្រណាំង ការរៀបចំសំអាត អនាម័យ បរិស្ថាននៅតាមសាលារៀនអនុវត្តអោយបានល្អផងដែរ។

          ពាក់ព័ន្ធបញ្ហាសំរាមក្នុងទីក្រុង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថា៖សាលារៀនរដ្ឋកន្លងមកធ្លាប់ជំពាក់បំណុលសំរាម សំណល់រឹង តែពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានលុបបំបាត់បំណុលនេះហើយ។ សម្រាប់ឆ្នាំ២០២៥នេះតទៅសាលារៀនរដ្ឋនឹងមានកញ្ចប់ថវិកាសំរាប់បង់ថ្លៃសំរាម។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ គិតមកដល់ពេលនេះ អ្នកដែលបានបង់ថ្ងៃសំរាមមានចំនួនប្រមាណ៦០ទៅ៧០ភាគរយប៉ុណ្ណោះ ដែលធ្វើអោយយើងនៅខាតបង់ក្នុងការបង់សំរាមឱ្យទៅក្រុមហ៊ុនប្រមូលសំរាម សំណល់រឹង។ បើការបង់សំរាមពីសំណាក់ប្រជាពលរដ្ឋបាន១០០ភាគរយ នោះយើងនឹងមិនខាតបង់ក្នុងការបង់ថ្លៃសំរាមទៅអោយក្រុមហ៊ុនទាំង៣ឡើយ ហើយយើងក៏អាចដោះស្រាយដោយមិនអោយនៅតាមសាលារដ្ឋបង់ថ្លៃសំរាមដែរ។ គ្រឹះស្ថានសិក្សារដ្ឋ មិនមែនជាកន្លែងធ្វើអាជីវកម្ម ដូច្នេះមិនអាចរកលុយបង់ទឹក បង់សំរាមបានទេ ដែលយើងត្រូវតែរួមគ្នាជួយលើបញ្ហានេះ។

           ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា៖ នៅឆ្នាំ២០២៩ ប្រទេសកម្ពុជាយើងនឹងចាក់ចេញពីប្រទេសក្រីក្រ ហើយនៅឆ្នាំ២០៣០ កម្ពុជានឹងឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០នឹងក្លាយជាប្រទេសមានប្រាក់ចំណូលកំរិតខ្ពស់ឬជាប្រទេសអ្នកមាន។

          ក្នុងឱកាសនោះដែរលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានឱ្យដឹងថា៖ក្នុងរយៈពេល១ថ្ងៃកន្លះនៃអង្គសន្និបាតរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញនេះ យើងសំរេចបានលទ្ធផលចំនួន៦ចំណុចលើ៦វិស័យ ក្នុងនោះរួមមាន៖

១.   អនុវិស័យការអប់រំកុមារតូច ប្រធានបទ៖ ការពង្រឹងអភិបាលកិច្ចសាលាមត្តេយ្យសិក្សា។

២.   អនុវិស័យ ការអប់រំបឋមសិក្សា ប្រធានបទ ៖ ការអនុវត្តការសិក្សាពេញមួយថ្ងៃ ដោយប្រើប្រាស់មូលនិធិសមធម៌ មាតាបិតាសិស្ស ដើម្បីលើកកម្ពស់គុណភាពសិក្សានៅកម្រិតបឋមសិក្សា។

៣.  អនុវិស័យ ការអប់រំមធ្យមសិក្សា និងអប់រំបច្ចេកទេស ប្រធានបទ៖ ជំរុញការចូលរួមរបស់មាតា បិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ សម្រាប់មធ្យមសិក្សា។

៤.   អនុវិស័យ ការអប់រំក្រៅប្រព័ន្ធ ប្រធានបទ ៖ បរិវត្តកម្មការអប់រំជនពេញវ័យ។

៥.   អនុវិស័យ ការអភិវឌ្ឍយុវជន ប្រធានបទ៖ យុវជនមាន ចំណេះដឹង ជំនាញ សីលធម៌ល្អ សុខភាពល្អ សមត្ថភាពគ្រប់គ្រាន់ជាពលរដ្ឋល្អ និងជាពលរដ្ឋឌីជីថល សម្រាប់សតវត្សទី២១។

៦.      អនុវិស័យ ការអប់រំកាយ និងកីឡា ប្រធានបទ ៖ ការជំរុញចលនាយុវជនម្នាក់ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជិវីត៕

img1401252 img1401253 img14012511 img14012512 img14012510 img14012513 img14012514 img14012515 img1401255 img1401256 img1401257 img1401258 img1401259 img14012518 img14012517 img14012519 img14012520 img14012521 img14012522 img14012523 img14012524 img14012525 img14012526 img14012527 img14012528 img14012529 img14012536 img14012535 img14012533 img14012532 img14012531 img14012530