Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេ...

(Khmer) ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បើកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បន្ទាន់ទាំងយប់តាមរយៈ Video Conference ដើម្បីពង្រឹងសន្តិសុខ និងការពង្រឹងភូមិដ្ឋានដែលបានបិទខ្ទុប

Published Date: Sunday, April 11, 2021, 10:00 PM

(Khmer)

img110421e27 img110421e23

 

 

 

 

 

             ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំជាបន្ទាន់មួយ តាមរយៈ Video Conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ពិសេស បងប្អូនប្រជាពលរដ្ឋ និងបងប្អូន កម្មករ កម្មការិនី ដែលត្រូវបានអាជ្ញាធរ បង្ខំចិត្តអោយបិទខ្ទុបភូមិដ្ឋាន ក្នុង រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈ។

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះ បានស្នើឱ្យអាជ្ញាធរខណ្ឌពាក់ព័ន្ធ នៅតំបន់រាំងខ្ទុបទាំងអស់ មើលបងប្អូនប្រជាពលរដ្ឋកុំឱ្យដើររហេតរហូត តែកុំធ្វើហួសពីការកំណត់ និងការណែនាំរបស់រដ្ឋបាលរាជធានី ដូចជាការចេញចូល ទិញម្ហូបអាហារ ត្រូវកំណត់មុខសញ្ញាគាត់អោយច្បាស់ ជាមួយនិងការថតរូបគាត់ទុក មានន័យថាម្នាក់នេះចេញ ២ទៅ៣ថ្ងៃក្រោយទៀតត្រូវតែជាមនុស្សម្នាក់នេះ ជាអ្នកចេញទៅទិញបន្លែបង្ការត្រីសាច់។

            ឯកឧត្តម ឃួង ស្រេង បន្តថា  ៖កម្លាំងដែលអនុវត្ត រាល់សកម្មភាព ត្រូវរាយការណ៍ជាប្រចាំ មករដ្ឋបាលរាជធានីភ្នំពេញ។ ត្រូវពិនិត្យពីស្ថានភាពជាក់ស្តែង ចំពោះការនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ពោលគឺត្រូវផ្តល់ជូនចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះជាងគេមុន។ បន្ថែមពីនេះ ការរក្សាគម្លាតសុវត្ថិភាព ក្នុងពេលចែកអំណោយត្រូវតែអនុវត្តអោយបានល្អប្រសើរ។  នេះជារឿងសំខាន់ដែលត្រូវធ្វើអោយខាងតែបាន។

            គួរបញ្ជាក់ថា ៖មកដល់ពេលនេះអាជ្ញាធររាជធានីភ្នំពេញបានបិទខ្ទុប ភូមិ សង្កាត់ជាច្រើន នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈ ក្នុងនោះមានដូចជា ខណ្ឌពោធិ៍សែនជ័យ មាន៖ ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹក២ នៃសង្កាត់កាកាបទី២។ ខណ្ឌមានជ័យ មានសង្កាត់ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ មានភូមិទ្រា៤ ភូមិតំណាក់ធំ២ និងភូមិតំណាក់ធំ៣ និងខណ្ឌសែនសុខ មានភូមិទ្រុងមាន់ សង្កាត់អូបែកក្អម។ ទាំងនេះគឺជាភូមិ សង្កាត់ ខណ្ឌ ដែលមានការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈ។

            ភូមិដ្ឋានដែលបិទខ្ទុប់នេះហើយដែលអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងខ្លាបំផុត ទាំងការអនុវត្តការធ្វើចត្តាឡីស័កឱ្យគ្រប់១៤ថ្ងៃ មិនឱ្យមានការជួបជុំ និងរៀបចំប្រគល់អំណោយជូនពួកគាត់៕

img110421e217 img110421e216 img110421e215 img110421e214 img110421e213 img110421e212 img110421e29 img110421e28 img110421e26 img110421e23 img110421e22 img110421e21